Home ព័ត៌មានជាតិ ភ្ញាក់ផ្អើល! រកឃើញទីតាំងយករ៉ែនិងទីតាំងផលិតលោហៈបុរាណចំនួន ៥ កន្លែងក្នុងខេត្តព្រះវិហារ

ភ្ញាក់ផ្អើល! រកឃើញទីតាំងយករ៉ែនិងទីតាំងផលិតលោហៈបុរាណចំនួន ៥ កន្លែងក្នុងខេត្តព្រះវិហារ

329
0

ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and climbing

កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅថ្មីនេះ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបរាប់ថា ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and camping -តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០
-តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០
-តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក
-តំបន់ទី៤គឺ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល
-តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ ហើយក៏ជាតំបន់ការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។May be an image of 2 people

ក្រសួងបន្ថែមថា តំបន់យករ៉ែនិងតំបន់ផលិតលោហៈក្នុងស្រុកឆែបខេត្តព្រះវិហារនេះ គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែងសម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរអំឡុងឆ្នាំ៨០២ដល់១៤៣១នៃគ.ស។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ប៉ុណ្ណោះ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi, ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ខេត្ត Savannakhet ក្នុងប្រទេសឡាវ, និងនៅកម្ពុជាស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ៕May be an image of 2 people and treeMay be an image of craterMay be an illustration of map