Home ព័ត៌មានអន្តរជាតិ បុគ្គលិករៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី ៧១ នាក់បាន.បា.ត់.ប.ង់.ជី.វិ.ត ដោយសារ…

បុគ្គលិករៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី ៧១ នាក់បាន.បា.ត់.ប.ង់.ជី.វិ.ត ដោយសារ…

111
0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានរៀបចំការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ បើយោងតាម BNN Bloomberg កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ បុគ្គលិករៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីចំនួន ៧១ បាន.បា.ត់.ប.ង់.ជី.វិ.ត ដោយសារការងារហួសកម្លាំង បូករួមនឹងជំងឺប្រចាំកាយដូចជា លើសឈាម និងជំងឺបេះដូង ទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង។71 election workers died from exhaustion, says Indonesia | The Straits Timesលោក Hasyim Asyari ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា បច្ចុប្បន្នបុគ្គលិក និងអ្នកស្ម័គ្រចិត្តប្រហែល ៤,០០០ នាក់ផ្សេងទៀតកំពុងមានបញ្ហាសុខភាពដោយសារតែអស់កម្លាំងខ្លាំងពេក បន្ទាប់ពីបានជួយរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។ លោក Hasyim Asyari បានបន្តទៀតថា នេះគឺជាការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានអ្នកបោះឆ្នោតឥណ្ឌូនេស៊ីជិត ២០៥ លាននាក់ចូលរួមនៅទូទាំង ៣៨ ខេត្តរបស់ខ្លួន។Indonesia Says 71 Election Workers Died From Exhaustion

ប្រទេសនេះបានប្រមូលផ្តុំអ្នកស្ម័គ្រចិត្តជាង ៥ លាននាក់ទៅធ្វើការនៅការិយាល័យបោះឆ្នោតចំនួន ៨០០,០០០ នៅទូទាំងប្រទេស។ ការបោះឆ្នោតនេះចំណាយពេលត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ ដោយតម្រូវឱ្យអ្នកស្ម័គ្រចិត្តត្រូវតែធ្វើការជាបន្តបន្ទាប់ដើម្បីចែកចាយ រាប់ និងរាយការណ៍សន្លឹកឆ្នោត។ ដំណើរការរាប់សន្លឹកឆ្នោតអាចចំណាយពេលលើសពី ១២ម៉ោង បន្ទាប់ពីការិយាល័យបោះឆ្នោតបិទ។Indonesia Says 71 Election Workers Died From Exhaustion - Bloomberg

សម្រាប់លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការវិញនឹងត្រូវប្រកាសនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើយោងតាមរបាយការណ៍ លទ្ធផលបោះឆ្នោតក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសជ័យជម្នះក្នុងការប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលទ្ធផលស្ទង់មតិរហ័សពីអង្គការបោះឆ្នោតចំនួនបួន។Hundreds of workers die counting ballot papers in Indonesia

គួររំលឹកដែរថា ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០១៩ បុគ្គលិករាប់សន្លឹកឆ្នោត ឥណ្ឌូនេស៊ីជាង ៥០០ នាក់ក៏ធ្លាប់បានបាត់បង់ជីវិតផងដែរ ដោយសារអស់កម្លាំងខ្លាំងពេក ដោយបង្ខំឱ្យរដ្ឋាភិបាលកំណត់អាយុ និងតម្រូវឱ្យអ្នកស្ម័គ្រចិត្តពិនិត្យសុខភាពមុនពេលចូលរួមក្នុងការគាំទ្រការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតចុងក្រោយនេះនៅតែឆក់យកជីវិតមនុស្សរាប់សិបនាក់ ទោះបីជារដ្ឋាភិបាលកំណត់អាយុ និងតម្រូវឱ្យអ្នកស្ម័គ្រចិត្តពិនិត្យសុខភាពមុនពេលចូលរួមក្នុងការគាំទ្រការបោះឆ្នោតក៏ដោយ៕