តើដឹងឬទេថា ការដាក់ដុំទឹកកកតូចៗចូលក្នុងឆ្នាំងបាយ គឺជាវិធីមួយដែលធ្វើឱ្យបាយកាន់តែមានរសជាតិឆ្ងាញ់ជាងមុន តាមជនជាតិជប៉ុន ។ សម្រាប់អ្នកដែលបានអនុវត្តវិធីនេះរួចហើយ ពួកគេប្រាប់ថា វាពិតជាវិធីល្អមួយ ហើយពួកគេគួរតែអនុវត្តវិធីនេះតាំងយូរមកហើយ ។

ជាទូទៅ យើងមិនធ្លាប់បានឮថា ការដាក់ទឹកកកក្នុងឆ្នាំងបាយ នឹងធ្វើឱ្យបាយមានរសជាតិឆ្ងាញ់នោះទេ ។ ប៉ុន្តែស្ត្រីមេផ្ទះមួយចំនួននៅប្រទេសជប៉ុនបានអនុវត្តវិធីនេះឃើញថា នៅពេលដាក់ទឹកកក២ដុំតូចៗចូលក្នុងឆ្នាំងបាយ ពួកគេទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរសជាតិបាយឆ្ងាញ់ជាងមុនឆ្ងាយណាស់ ។How to Reheat Rice: Microwave, Oven, or Stovetop

ចំណែកអ្នកចូលចិត្តបរិភោគអាហារជប៉ុន គឺរសជាតិឆ្ងាញ់របស់អាហារមិនស្ថិតនៅលើប្រភេទអង្ករតែមួយមុខទេ ប៉ុន្តែវាស្ថិតនៅលើវិធីពិសេសរបស់ចុងភៅជប៉ុនផងដែរ ។ ហេតុនេះ ការដាំបាយ និងដាក់ទឹកកកចូលក្នុងឆ្នាំងបាយ គឺជាវិធីមួយដែលជនជាតិជប៉ុននិយមអនុវត្ត ។

ជំហានដំបូង យើងត្រូវលាងអង្ករដាក់ក្នុងឆ្នាំងឱ្យរួចរាល់ ហើយត្រូវដាក់ទឹកចូលក្នុងបរិមាណសមស្រប និងដាក់ទឹកកក ២ដុំ ឬ៣ដុំ ចូលក្នុងឆ្នាំងផង ។ បន្ទាប់មក យើងបិទគំរបឆ្នាំងបាយ និងទុកវារយៈពេល១៥នាទី (កុំទាន់អាលដោតខ្សែភ្លើងឆ្នាំងបាយ) ។ នៅពេលគ្រប់តាមពេលកំណត់ហើយ យើងអាចដោតខ្សែភ្លើងឆ្នាំងបាយតាមធម្មតា ។

បើតាមវិទ្យាសាស្ត្របង្ហាញថា ការដាក់ទឹកកកចូលក្នុងឆ្នាំងបាយនេះ វាជួយពន្យារពេលស្រូបយកទឹករបស់គ្រាប់អង្ករ និងបង្កើនភាពបត់បែនរបស់អង្ករ ។ លើសពីនេះ វាអាចជួយបង្កើនបរិមាណអាស៊ីតអាមីណូ និងការពារមិនឱ្យគ្រាប់អង្ករអស់ជាតិផ្អែម ។ ហេតុនេះ ទើបធ្វើឱ្យបាយមានរសជាតិកាន់តែឆ្ងាញ់ជាងមុន ។Bỏ 2 viên đá lạnh vào nồi cơm: Ai cũng ngạc nhiên về kết quả-1

វាជាវិធីមួយមានប្រសិទ្ធភាព ហើយយើងអាចអនុវត្តវិធីនេះ នៅពេលយើងកំដៅបាយកកផងដែរ ។ ដំបូង ត្រូវបំបែកបាយកកជាដុំតូចៗសិន បន្ទាប់មក ត្រូវដាក់ទឹកកកចំនួន២ដុំ ទៅ៣ដុំ ចូលក្នុងឆ្នាំងបាយ ហើយបិទគ្របឆ្នាំងដើម្បីយកទៅកំដៅ ។ ពេលនោះ ទឹកកកនឹងរលាយបន្តិចម្តងៗជ្រាបចូលក្នុងគ្រាប់បាយ ហើយធ្វើឱ្យគ្រាប់បាយកកមានសភាពទន់ស្រដៀងគ្នានឹងបាយទើបចម្អិនថ្មីៗដែរ ហើយវាថែមទាំងជួយមិនឱ្យខ្លោចបាតឆ្នាំងទៀតផង ។

ការបរិភោគបាយជារឿងសំខាន់ ព្រោះក្រៅពីបាយជាអាហារដ៏សំខាន់ហើយ វាក៏បានផ្តល់នូវថាមពលចាំបាច់ដល់ខួរក្បាល និងប្រព័ន្ធរាងកាយរបស់យើងឱ្យដំណើរការបានល្អផងដែរ ។ ក្រៅពីនេះ វាបានជួយគ្រប់គ្រងសម្ពាធឈាម និងប្រឆាំងជាមួយមេរោគផ្សេងទៀត ៕