សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។May be an image of 14 people and text that says 'LICE'ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍។May be an image of 9 people and textជុំវិញករណី ការចាត់វិធានការប្រមូលសិស្សគេចសាលានេះ ហាក់មានកំណើនច្រើន ដោយនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ឃើញមានការឃាត់ខ្លួនសិស្សមួយចំនួន ដែលបានគេចសាលា ទៅអង្គុយហាងកាហ្វេ និងមានសិស្សខ្លះឈានដល់ការប្រើប្រាស់បារី ឬបារីអេឡិចត្រូនិចជាដើម៕May be an image of 2 people, grass and tree