បរទេស៖ ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញស៊ុតមាន់បុរាណមួយគ្រាប់ដែលមានអាយុកាលជាង ១,៧០០ ឆ្នាំនៅតែមានសារធាតុរាវនៅខាងក្នុង និងមានសភាពដដែល។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម The Standard បានឱ្យដឹងថា ស៊ុតបុរាណនេះត្រូវបានគេរកឃើញក្នុងអំឡុងពេលជីកកកាយដែលធ្វើឡើងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ នៅឯទីតាំង Berryfields ក្នុងទីក្រុង Buckinghamshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។Scientists 'blown away' by 1,700-year-old, intact chicken egg

ក្នុងអំឡុងពេលនៃការជីកកកាយនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរណ្តៅដែលពោរពេញទៅដោយទឹកដ៏ធំមួយដែលមានអាយុកាលពីឆ្នាំ ២៧០ ដល់ ៣០០ នៃគ.ស កំឡុងសម័យរ៉ូម៉ាំងក្នុងប្រទេសអង់គ្លេស។ នៅក្នុងប្រហោងដី គេបានរកឃើញផើងសេរ៉ាមិច កាក់ ស្បែកជើងស្បែក ឆ្អឹងសត្វ និងកន្ត្រកត្បាញដែលមានសំបុកពងនៅខាងក្នុង។ ក្រុមបុរាណវិទ្យា និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សា Buckinghamshire បាននិយាយថា “ស៊ុតគឺជាការរកឃើញដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលវាមានសភាពដដែល បន្ទាប់ពីត្រូវបានទុកចោលអស់រយៈពេល ១,៧០០ ឆ្នាំ”។Scientists reveal secrets of world's oldest uncracked egg

ដើម្បីដឹងថាស៊ុតនេះជាស៊ុតអ្វីពិតប្រាកដ អ្នកជំនាញអភិរក្ស Dana Goodburn-Brown នៅសាកលវិទ្យាល័យ Kent ប្រទេសអង់គ្លេស បានសិក្សាស្រាវជ្រាវក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានរកឃើញថា ស៊ុតនេះភាគច្រើនទំនងជាស៊ុតមាន់។ បើយោងតាមកាលបរិច្ឆេទនៃរណ្តៅដីក៏បានបង្ហាញដែរថាស៊ុតមាន់ពិតជាមានអាយុកាល ១៧០០ ឆ្នាំមែន។ ស៊ុតមាន់បុរាណ ឬស៊ុតក្នុងសម័យរ៉ូម៉ាំងត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេសពីមុនមក ប៉ុន្តែមានតែនៅក្នុងបំណែកសែល ដូច្នេះស៊ុតនេះគឺកម្រណាស់។Scientists reveal secrets of world's oldest uncracked egg

ក្រោយពេលដែលប្រជាជនរ៉ូម៉ាំងតាំងទីលំនៅនៅ Berryfields ពួកគេបានប្រើប្រាស់វាសម្រាប់ធ្វើពិធីសាសនា ដោយដាក់កាក់ ផើងសេរ៉ាមិច និងស៊ុតនៅក្នុងរណ្តៅធ្វើជាអាហារ និងដង្វាយដល់ព្រះ ដើម្បីសំណាងល្អ ស្រដៀងនឹងទម្លាប់នៃការបោះកាក់ចូលទៅក្នុងប្រភពទឹក។ ដោយសារតែភាពប្លែកនៃការរកឃើញ ស៊ុតមានសក្ដានុពលយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវ។ ជាធម្មតាអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទូផ្សេងទៀត បាននឹងកំពុងសិក្សាអំពីសត្វស្លាបបុរាណដោយផ្អែកលើឆ្អឹង និងបំណែកស៊ុត។ ដូច្នេះការវិភាគខ្លឹមសារនៃស៊ុតនឹងបើកវិសាលភាពនៃការស្រាវជ្រាវកាន់តែទូលំទូលាយ ដោយអ្នកស្រាវជ្រាវសង្ឃឹមថានឹងស្វែងរកព័ត៌មានបន្ថែមអំពីបរិស្ថានដែលពួកគេរស់នៅ៕