ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុវត្តច្បាប់ឱ្យពលរដ្ឋគ្រប់រូបចូលបម្រើការងារយោធា យ៉ាងតិចរយៈពេល២ឆ្នាំ ដោយបុរសត្រូវមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ និងស្ត្រីមានអាយុចាប់ពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์

ការអនុវត្តច្បាប់នេះ គឺជាការព្យាយាមរបស់រដ្ឋាភិបាលយោធាដើម្បីគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឆាំងរដ្ឋាភិបាលដែលបានកើតឡើងនៅតាមតំបន់ជាច្រើន ។

គេសង្កេតឃើញមានស្ថានការណ៍អសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតរបស់ពលរដ្ឋ កាលពីឆ្នាំ២០២១ ហើយរដ្ឋាភិបាលយោធាបានគ្រប់គ្រងអំណាច និងមានការបង្ហូរឈាមជាបន្តបន្ទាប់ ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์ทหาร 2 ปี

សេចក្តីព្រាងច្បាប់សម្រាប់ឱ្យពលរដ្ឋចូលបម្រើការងារយោធានេះ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលយោធាអាណត្តិមុន កាលពីឆ្នាំ២០១០ ប៉ុន្តែពុំបានប្រកាសឱ្យអនុវត្តទេ ហើយរហូតមកដល់ឆ្នាំ២០២៤ រដ្ឋាភិបាលបញ្ជាក់ថា ច្បាប់នេះបានដាក់ឱ្យអនុវត្ត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុនេះ ក្រសួងការពារជាតិមីយ៉ាន់ម៉ានឹងចេញបទប្បញ្ញត្តិ, នីតិវិធី, សេចក្តីប្រកាស និងការណែនាំចាំបាច់ពាក់ព័ន្ធនឹងការចូលធ្វើយោធា ។เมียนมาบังคับใช้กฎหมาย “ชายหญิงทุกคน” อายุ 18-35 ปีต้องเกณฑ์

មុននេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា មានវិធានការគាំទ្រយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។ ជាមួយគ្នានេះ ច្បាប់នេះបញ្ជាក់ថា នៅពេលមានស្ថានការណ៍អាសន្ន គេអាចពន្យាររយៈពេលការចូលបម្រើយោធារបស់ពលរដ្ឋ រហូតដល់៥ឆ្នាំ ។ រីឯអ្នកព្រងើយកន្តើយចំពោះការបំពេញកាតព្វកិច្ចយោធា ពួកគេនឹងត្រូវជាប់ពន្ធនាគារក្នុងរយៈពេលដូចគ្នានេះ ៕