កូរ៉េខាងជើង៖ ផលិផលដែលមានស្លាកថា Made in China បានជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងងើបឡើងវិញកាលពីឆ្នាំមុន និងរកប្រាក់ចំណូលបាន ១៦៧ លានដុល្លារអាមេរិក ពីរោមភ្នែកក្លែងក្លាយដែលដាក់លក់ក្នុងហាងកែសម្ផស្សជុំវិញពិភពលោក។North Korean eyelashes make their way to West as 'made in China'

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការកែច្នៃ និងការវេចខ្ចប់រោមភ្នែកក្លែងក្លាយរបស់កូរ៉េខាងជើង ដែលធ្វើឡើងដោយបើកចំហនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ បានផ្តល់ឱ្យកូរ៉េខាងជើងនូវវិធីមួយដើម្បីគេចចេញពីការដាក់ទណ្ឌកម្មអន្តរជាតិ ដោយផ្តល់នូវប្រភពដ៏សំខាន់នៃរូបិយប័ណ្ណបរទេស។

ជាពិសេស ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបាននាំចូលផលិតផលពាក់កណ្តាលសម្រេចពីប្រទេសកូរ៉េខាងជើង បន្ទាប់មកបញ្ចប់ និងវេចខ្ចប់វានៅក្នុងប្រទេសចិន។ រោមភ្នែកក្លែងក្លាយដែលបានបញ្ចប់នឹងត្រូវនាំចេញទៅកាន់ទីផ្សាររួមមានលោកខាងលិច ជប៉ុន និងកូរ៉េ។ ប្រទេសកូរ៉េខាងជើងគឺជាអ្នកនាំចេញរោមភ្នែកក្លែងក្លាយជាយូរមកហើយ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពេលដែលកូរ៉េខាងជើងបិទព្រំដែនរបស់ខ្លួន។How North Korean eyelashes make their way to West as 'made in China' - The  Korea Times

យោងតាមឯកសារគយបានឱ្យដឹងថា ពាណិជ្ជកម្មរោមភ្នែកក្លែងក្លាយដែលផលិតដោយកូរ៉េខាងជើងតាមរយៈប្រទេសចិនបានដំណើរការឡើងវិញនៅឆ្នាំ ២០២៣។ ទិន្នន័យគយចិនក៏បានបង្ហាញដែរថា ការនាំចេញរបស់កូរ៉េខាងជើងទៅកាន់ប្រទេសចិនកើនឡើងទ្វេដងនៅឆ្នាំ ២០២៣ នៅពេលដែលព្រំដែនបានបើកឡើងវិញ។ ប្រទេសចិនគឺជាគោលដៅសម្រាប់ការនាំចេញស្ទើរតែទាំងអស់របស់កូរ៉េខាងជើងដែលបានប្រកាស។

រោមភ្នែក និងរោមភ្នែកក្លែងក្លាយមានចំនួនជិត ៦០% នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ សរុបមក ប្រទេសកូរ៉េខាងជើងបាននាំចេញរោមភ្នែក ពុកចង្ការ និងសក់ពាក់ចំនួន ១,៦៨០ តោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៣ ដែលមានតម្លៃប្រហែល ១៦៧ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៩ នៅពេលដែលតម្លៃធ្លាក់ចុះ ប្រទេសនេះបាននាំចេញចំនួន ១,៨២៩ តោន ដែលមានតម្លៃ ៣១,១ លានដុល្លារ។How North Korean eyelashes make their way to West as 'made in China' -  VnExpress International

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើបញ្ហាខាងលើនោះទេ។ ទន្ទឹមនឹងនេះ ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង “គឺជាអ្នកជិតខាងដ៏មិត្តភាព” ហើយ “កិច្ចសហប្រតិបត្តិការធម្មតារវាងប្រទេសទាំងពីរគឺស្របច្បាប់ និងអនុលោមតាមច្បាប់”៕How North Korean eyelashes make their way to West as 'made in China' -  GulfToday