បរទេស៖ តុលាការនៅប្រទេសម៉ាឡេស៊ី បានកាត់ទោសម្តាយអាយុ ៣៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទជះទឹកក្តៅដាក់កូន ដោយសារខឹងកូនមើលរឿងអាស.អា.ភា.សកណ្តាលយប់។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រ FMT បានឱ្យដឹងថា តុលាការម៉ាឡេស៊ីបានកាត់ទោសស្ត្រីឈ្មោះ Sinar Harian អាយុ ៣៨ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីនាងបានជះទឹកក្តៅដាក់កូនប្រុសអាយុ ១៣ ឆ្នាំ ដែលជាកូនទីពីរ ក្នុងចំណោមកូនប្រាំនាក់របស់នាង បន្ទាប់ពីដឹងថាកូនរបស់នាងលួចលាក់ប្រើទូរស័ព្ទដៃ និងប្រើអ៊ីនធឺណិតមើលរឿងអាស.អា.ភាស។38yo M'sian Woman Pours Hot Water On Son Who Watched Porn On Her Phone |  WeirdKaya

នាងត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាលើកូនប្រុសអាយុ ១៣ ឆ្នាំរបស់នាងដោយការចាក់ទឹកដាំពុះនៅផ្ទះក្នុងតំបន់ស្នាក់នៅសង្កាត់ Sungai Udang ក្រុង Melaka វេលាម៉ោង ២ និង ៥៦ នាទីកណ្ដាលអាធ្រាតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ មកម្លេះ។ ប៉ុន្តែថ្មីៗនេះម្តាយមិត្តភ័ក្តិរបស់កុមារដែលរងរបួសនោះបានឃើញស្នាមរបួសលើកូនក្មេងម្នាក់នោះ ហើយទីបំផុតបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់ប៉ូលីសតែម្តង។

ទោះជាយ៉ាងណា ម្តាយបានធ្វើការសុំទោសយ៉ាងទន់ភ្លន់ ដោយនាងបានបញ្ជាក់ថា នាងនៅមានកូនច្រើនទៀតត្រូវមើលថែក្នុងនោះកូនអាយុ ៦ ឆ្នាំជាកូនពិការ រួមទាំងមានកូនអាយុ ៤ឆ្នាំ និងកូនអាយុ ៦ខែទៀត។ ឧប្បត្តិហេតុនេះបានធ្វើឱ្យនាងប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងនាមជាអ្នកជំងឺវិកលចរិក ហើយត្រូវបង្កើនកម្រិតថ្នាំរបស់នាង ដោយមានការអនុញ្ញាតពីវេជ្ជបណ្ឌិតរបស់នាងពី ៥០mg ទៅ ១០០mg ជារៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារងសាធារណៈជន Nazrin Ali Rahim បានស្នើសុំឱ្យមានការកាត់ទោសសមល្មម ដើម្បីទុកជាមេរៀនដល់នាង និងសង្គម។ គួរបញ្ជាក់ដែរថា ស្ត្រីរូបនេះត្រូវបានចោទប្រកាន់តាមមាត្រា ៣២៦ នៃក្រមព្រហ្មទណ្ឌ ដែលចែងដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំឯណោះ ប៉ុន្តែត្រូវកាត់បន្ថយមក ៣ ឆ្នាំវិញ និងពិន័យជាប្រាក់ផងដែរ៕