ប្រទេសថៃ ៖ លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការជំរុញវិស័យឧស្សាហកម្មកីឡាប្រទេសថៃ បានលើកឡើងអំពីការជំរុញ Muay Thai ឱ្យក្លាយជា Soft Power ថា បច្ចុប្បន្ន ប្រទេសថៃបានធ្វើការយ៉ាងល្អ និងអាចបង្កើតស្តង់ដារគ្រូ Muay Thai បន្ថែមទៀត តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាល, ការសាកល្បង និងការបង្កើតស្តង់ដារអន្តរជាតិ ដើម្បីឱ្យគ្រូ Muay Thai មានសមត្ថភាពទៅបង្រៀនកីឡានៅក្រៅប្រទេស ។ ហេតុនេះ វាអាចបង្កើតការងារ និងប្រាក់ចំណូល ក៏ដូចជាបន្ថែមគុណតម្លៃឱ្យបុគ្គលិកប្រដាល់របស់ប្រទេសថៃខ្លាំងឡើង ។

នៅខែមីនា ឆ្នាំ២០២៤ អាជ្ញាធរកីឡាប្រទេសថៃនឹងបង្កើតមជ្ឈមណ្ឌលសាកល្បងប្រកបដោយលក្ខណៈស្តង់ដារខ្លាំងឡើង ដើម្បីអាចផ្តល់វិញ្ញាបនបត្រគុណភាពគ្រូបង្រៀន Muay Thai ក្នុងនាមរដ្ឋាភិបាល ដែលទទួលបានការបញ្ជាក់ពីគណៈកម្មការកីឡាប្រដាល់, ក្រសួងទេសចរណ៍ និងកីឡា, នាយកដ្ឋានអភិវឌ្ឍន៍ជំនាញ និងក្រសួងការងារ ។ ហេតុនេះ វានឹងក្លាយជាកន្លែងប្រឡងដែលអាចបណ្តុះបណ្តាលគ្រូឱ្យមានសក្តានុពល និងពង្រីកទៅកាន់តំបន់ចំនួន៥ ដូចជា ៖ ឈៀងម៉ៃ, សុងក្លា, នគររាជសីម៉ា, ឈុនបុរី និងទីក្រុងបាងកក ។7 Reasons why Muay Thai is the Most Powerful Martial Art – YOKKAO

ជាមួយគ្នានេះ យើងនឹងបង្កើតមជ្ឈមណ្ឌលកណ្តាលសម្រាប់ទំនាក់ទំនងគ្នា ដើម្បីឱ្យគ្រូ Muay Thai ដែលចង់ទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលចាប់អារម្មណ៍មករៀន Muay Thai រួមទាំងជនបរទេសដែលចង់ជួលគ្រូ Muay Thai ទៅបង្រៀន គឺអាចទំនាក់ទំនងរួមគ្នាបាន ។ ក្រៅពីនេះ ប្រទេសថៃបានជំរុញ Muay Thai ឱ្យក្លាយទៅជា Soft Power តាមរយៈការរៀបចំថ្នាក់បង្រៀន Muay Thai ផងដែរ ។

ដូច្នេះ ប្រទេសថៃត្រូវបញ្ជូនកីឡាករប្រដាល់ថៃល្បីឈ្មោះទៅបង្ហាញខ្លួន និងបង្រៀនអំពីបច្ចេកទេសផ្សេងៗក្នុងរយៈពេល១ថ្ងៃ សម្រាប់អ្នកចាប់អារម្មណ៍ចង់រៀននៅក្រៅប្រទេស ហើយយើងនឹងចាប់ផ្តើមអនុវត្តនៅតំបន់អឺរ៉ុប និងប្រទេសក្នុងមជ្ឈិមបូព៌ា ។Muay Thai - Gymbangarang

លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៤ ប្រទេសថៃនឹងបញ្ជូនគ្រូ Muay Thai ចំនួន៨នាក់ ដែលទទួលបានវិញ្ញាបនបត្រពីរដ្ឋាភិបាល ទៅបង្រៀន Muay Thai ដល់កងទ័ពប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបង្រៀនកីឡាករប្រដាល់ជម្រើសជាតិរបស់អារ៉ាប៊ីសាអូឌីតផងដែរ តាមការស្នើសុំមកស្ថានទូតថៃនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

ហេតុនេះ វាជាការផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក និងជាលទ្ធផលនៃ Soft Power ដែលជួយបង្កើតការងារ និងប្រាក់ចំណូលដល់គ្រូ Muay Thai ។ គ្រូម្នាក់ៗដែលធ្វើដំណើរទៅក្រៅប្រទេស នឹងទទួលបានប្រាក់ខែចាប់ពី៨ម៉ឺនបាត រហូតដល់១២ម៉ឺនបាតក្នុង១ខែ ហើយអាស្រ័យលើបទពិសោធន៍ និងលទ្ធផលការងាររបស់គ្រូម្នាក់ៗ ៕