នៅក្នុងការពិនិត្យតន្រ្តីឡើងវិញនាពេលថ្មីៗនេះដែលធ្វើឡើងដោយ KBS បទចម្រៀង របស់ (G)I-DLE មានចំណងជើងថា «Wife» ត្រូវបានប្រកាសថា «មិនសមរម្យសម្រាប់ការផ្សាយ» ដោយសារតែប៉ារ៉ូលចម្រៀងបែបប្រភេទមនុស្សធំ។ បទដែលបង្ហាញពីការចូលរួមរបស់សមាជិក Soyeon ក្នុងការសរសេរ ការតែង និងការរៀបចំនោះ បានធ្វើឱ្យមានភាពចម្រូងចម្រាសភ្លាមៗនៅពេលចេញផ្សាយនៅថ្ងៃទី២២ ខែមករា។Watch: (G)I-DLE Gets Playful In Fun MV For “Wife” | Soompi

លើសពីនេះ បទចម្រៀងដែលនឹងទម្លាក់មួយទៀតមានចំណងជើងថា «Rollie» ដែលត្រៀមនឹងដាក់បង្ហាញនៅថ្ងៃទី២៩ ខែមករា ប្រឈមនឹងការដកសិទ្ធិព្រោះវារួមបញ្ចូលការយោងទៅលើម៉ាកផលិតផលជាក់លាក់។ បទចម្រៀងទាំងពីរនេះគឺជាផ្នែកមួយនៃអាល់ប៊ុមពេញទីពីររបស់ក្រុម(G)I-DLE មានចំណងជើងថា «Two» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៩ ខែមករា។ (G)I-DLE កំពុងរៀបចំសម្រាប់ការចេញអាល់ប៊ុមរបស់ពួកគេដោយមកទល់ពេលនេះ ទីភ្នាក់ងារនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចចិត្តរបស់ KBS ទេ។KBS Deems (G)I-DLE's Track "Wife" Unfit For Broadcasting — Netizens react -  Koreaboo

ទោះយ៉ាងណាក៏ដោយផលិតកម្ម Cube Entertainment បានប្រកាសនៅថ្ងៃទី២៤ ខែមករា អាល់ប៊ុមទីពីររបស់ (G)I-DLE ដែលគ្រោងនឹងចេញផ្សាយឆាប់ៗខាងមុខ បានទទួលការបញ្ជាទិញជាមុនចំនួន ១.៨ លានបន្ទះរួចទៅហើយ។ ចំនួននេះលើសពីការបញ្ជាទិញជាមុនចំនួន ១.១លានបន្ទះសម្រាប់អាល់ប៊ុមតូចទី៦ របស់ពួកគេមានចំណងជើងថា «I feel» ដែលជាការចេញផ្សាយក្នុងខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាបរិមាណនៃការបញ្ជាទិញជាមុនខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំនោះ។K-Pop Girl Group (G)I-DLE Reveals Favorite Beauty Moments from 2018 Debut  to "Tomboy" | Interview | Allure

គួរកត់សម្គាល់ថា ការបញ្ជាទិញជាមុនចំនួន ១.៨លានបន្ទះនេះសម្រាប់ចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្រនៃការបញ្ជាទិញជាមុនសម្រាប់ក្រុមចម្រៀងនារី K-pop ។ កម្រិតខ្ពស់បំផុតសម្រាប់ការបញ្ជាទិញជាមុនដោយក្រុមចម្រៀងនារី K-pop មានចំនួន ២ លានបន្ទះ ដែលជាកំណត់ត្រាដែលសម្រេចបានដោយ BLACKPINK ក្នុងឆ្នាំ ២០២២ជាមួយនឹងអាល់ប៊ុមទីពីររបស់ពួកគេដែលមានចំណងជើងថា «Born Pink» ។ អាល់ប៊ុមខ្នាតតូចទី ៣ របស់ Aespa «MY WORLD»បន្តកាន់កាប់តំណែងលេខ២ ជាមួយនឹងការបញ្ជាទិញជាមុនចំនួន ១.៨ លានបន្ទះ៕G)I-DLE Members Profile - K-Pop Database / dbkpop.com