ប្រទេសថៃ ៖ វាជាដំណឹងគួរឱ្យរីករាយមួយក្រោយពីនាយកដ្ឋានឧស្សាហកម្មរ៉ែថៃលើកឡើងថា ប្រទេសថៃរកឃើញរ៉ែលីចូម ចំនួន១៤លាន៨សែនតោន ។ គេចាត់ទុកថា វាគឺជាចំនួនដ៏ច្រើនបំផុតស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក ហើយរ៉ែលីចូមនឹងជំរុញឱ្យថៃក្លាយជាប្រទេសផលិតថ្មរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។Thailand's Lithium Discovery: Boosting Electric Vehicle Production, ET Auto

នាយកដ្ឋានឧស្សាហកម្មរ៉ែថៃលើកឡើងថា ប្រទេសថៃបានរកឃើញរ៉ែលីចូម ចំនួន១៤លាន៨សែនតោន ។ ដូច្នេះ ធ្វើឱ្យថៃក្លាយជាប្រទេសរកឃើញរ៉ែលីចូមក្នុងបរិមាណច្រើនបំផុតស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសបូលីវី និងប្រទេសអាហ្សង់ទីន ។Thailand discovers nearly 15 million tonnes of lithium in boost to EV ambitions | The Star

មុននេះ ក្រសួងឧស្សាហកម្មថៃបានរកឃើញរ៉ែលីចូម ចំនួន២កន្លែង បន្ទាប់មក ប្រទេសថៃបានរកឃើញរ៉ែសូដ្យូមដ៏ច្រើននៅភាគឦសានប្រទេស ។ គេចាត់ទុកថា រ៉ែទាំងពីរប្រភេទ គឺជារ៉ែដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការផលិតថ្មរថយន្តអគ្គិសនី ឱ្យបាន១០០% ហើយវានឹងធ្វើឱ្យថៃអាចពង្រីកសក្តានុពលដើម្បីក្លាយជាមជ្ឈមណ្ឌល និងទីតាំងផលិតថ្មរថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

អ្នកនាង Rudklao Inthawong Suwankiri មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីលើកឡើងថា ការប្រទះឃើញរ៉ែលីចូម និងរ៉ែសូដ្យូម គឺជាដំណឹងគួរឱ្យរីករាយមួយ ហើយវានឹងក្លាយជាប្រយោជន៍ក្នុងផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីនៅប្រទេសថៃ ។ លើសពីនេះ ថៃនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងរ៉ែលីចូមដ៏ច្រើនបំផុតនៅលើពិភពលោក ។The government supports the establishment of the "Department of Halal Industry" to raise the level of Halal for Muslim tourism | RYT9

អ្នកនាងបន្តថា វានឹងជួយបង្កើនសក្តានុពលប្រកួតប្រជែងរបស់ប្រទេសថៃ ក្នុងការផលិតរថយន្តអគ្គិសនី និងថ្មរថយន្តអគ្គិសនីផងដែរ ។ វានឹងទាក់ទាញវិនិយោគិនថៃ និងបរទេសចូលមកសាងសង់រោងចក្រ ស្របពេលប្រទេសថៃកំពុងប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ដើម្បីក្លាយជាទីតាំងផលិតថ្មរថយន្តអគ្គិសនីក្នុងតំបន់ ។ ដូច្នេះ យើងរំពឹងថា តម្រូវការរ៉ែលីចូមនៅលើពិភពលោក នឹងកើនឡើងទ្វេដងនៅឆ្នាំ២០២៥ ហើយពិភពលោកនឹងត្រូវការរ៉ែលីចូម ជាង២លានតោននៅឆ្នាំ២០៣០ ។Thailand discovers nearly 15 million tonnes of lithium | The Peninsula Qatar

អ្នកនាង Rudklao លើកឡើងថា ៖ «ស្របពេលឧស្សាហកម្មរថយន្តអគ្គិសនីរីកចម្រើន ហើយការរកឃើញរ៉ែទាំង២ប្រភេទនេះ ដែលជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតថ្មរថយន្តអគ្គិសនី វានឹងជំរុញឱ្យថៃអាចកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយថៃនឹងអាចពឹងពាក់លើខ្លួនឯងបាន ។ លើសពីនេះ ថៃនឹងក្លាយជាប្រទេសគោលដៅរ៉ែដ៏សំខាន់ក្នុងផែនទីពិភពលោក និងក្លាយជាមជ្ឈមណ្ឌលផលិតថ្មរថយន្តអគ្គិសនី» ៕