កាលពីឆ្នាំ ១៣៧២ មានរឿងពេ្រងនិទានមួយទាក់ទងនឹងប្រវត្តិដូនចាស់ម្នាក់ឈ្មោះ «ពេញ» គាត់ជាស្រ្តីមេម៉ាយនិងជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ដែលផ្ទះរបស់គាត់ស្ថិតនៅក្បែរច្រាំង ទន្លេបួនមុខ (ទន្លេចតុមុខសព្វថ្ងៃ)។No photo description available.ក្នុងរដូវវស្សា ថ្ងៃមួយនោះក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលជាឥទ្ធិពលទឹកជំនន់ពីប្រទេសឡាវដ៏ធំ បានបណ្ដាលអោយបាក់ច្រាំង រលំដើមគគីររាប់រយដើមអណ្តែតពាសពេញផ្ទៃទឹកទន្លេមេគង្គហូរចាក់មកទន្លេចតុមុខ។ ពេលនោះផងដែរ លោកយាយពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរមួយយ៉ាងធំអណ្តែតមកវិលវល់ក្បែរច្រាំង។ ដោយហេតុថាមាននិស្ស័យជាមួយដើមគគីរមួយដើមនេះពេក ទើបធ្វើឲ្យដូនពេញប្រញាប់ទៅគៀរគងអ្នកស្រុក ឲ្យមកជួយស្រង់ដើមនោះចេញពីទឹក។No photo description available.

ដូនពេញនិងអ្នកស្រុកបានយកកំណាត់ឈើនោះទៅកោសសម្អាតភក់ចេញ ខណៈពេលនោះ គាត់ក៏បានប្រទះឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបចំនួន ៤អង្គ តូចៗធ្វើអំពីសំរឹទ្ធិ និងរូបបដិមាថ្មមួយអង្គទៀតមានលក្ខណៈជាព្រាហ្មណ៍។ កាលដែលបានឃើញដូច្នេះ បានធ្វើឲ្យដូនពេញនិងអ្នកស្រុកមានសេចក្តីត្រេកអរជាពន់ពេក។No photo description available.

បន្ទាប់មកពួកគេក៏នាំគ្នាដង្ហែព្រះពុទ្ធដិមាទាំងនោះទៅតម្កល់ទុកក្នុងខ្ទមតូចមួយរបស់ដូនពេញជាបណ្ដោះអាសន្នសិន។ បន្ទាប់មក ដូនពេញបានអំពាវនាវឲ្យអ្នកស្រុកជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់ឲ្យទៅជាភ្នំមួយ និងបានសាងសង់ព្រះវិហារប្រក់ស្បូវមួយខ្នងនៅលើនោះ ហើយក៏បានដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គទៅតម្កល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្មមួយអង្គទៀត គាត់ដង្ហែទៅតម្កល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ដោយហេតុថាទេវរូបនោះអណ្តែតមកពីស្រុកឡាវ និងមានភាពដូចជាឡាវ ទើបគាត់ក៏បានដាក់នាមឲ្យថា”អ្នកតាព្រះចៅ” នាមនេះទៀតសោតក៏ជាប់តរហូតមកដល់សព្វថ្ងៃនេះ។No photo description available.

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសាងសង់ព្រះវិហារលើភ្នំនោះរួចរាល់ហើយ ដូនពេញនិងអ្នកស្រុកក៏បាននិមន្តព្រះសង្ឃមកគង់នៅទីនោះផងដែរ ហើយក៏បានដាក់ឈ្មោះថា”វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” នេះឯង។ រីឯឈ្មោះភ្នំពេញនេះ ក៏បានមកពីដំណាលរឿងភ្នំដូនពេញនេះផងដែរ៕No photo description available.រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ  ​ជា​សំណង់​សាសនា​ដែល​មានកម្ពស់​ខ្ពស់​ជាងគេ​ក្នុងទីក្រុងភ្នំពេញ​កាលពី​ឆ្នាំ​១៣៧៣  – SPKTLIV