នៅតែមានភាពចម្រូងចម្រាស់មិនទាន់ស្ងប់នៅឡើយទេទៅលើពាក្យសម្តីរបស់ «ខ្មែរមួយជីវិត» ទៅកាន់រៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត។ ខណៈមានការវឹកវរជាច្រើនថ្ងៃនៅមិនទាន់ស្ងប់លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនពីចេតនាល្អរបស់ ខ្មែរមួយជីវិត ទៅកាន់រៀមច្បងប៉ុណ្ណោះមិនមែនជាការហួងហែងតន្ត្រីរ៉េប និងចង់តោងល្បីនោះទេ។ លោកជំទាវឧកញ៉ា បន្ថែមថាឱ្យតែពូកែលាបពណ៌បែបនេះតទៅមុខលែងមានអ្នកណាហ៊ានចេញមុខកែតម្រូវបុគ្គលល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFd5b0Rgbk8sDDNHCOnW2SBTdM77jtHLPvoQcfR1nTeenM5-OhyisBxFc1f4FowEzvmECMDmhNA_DR9QguK0NqWIDRzabH3D60nk3QUi5jLzVr2KMQ64L9u0xhq_tzO9R1fReMX-e9HFogb8ltiJKHDEubqyxhsF0jFxW65UkbXN2_bCbDAJlCFgFFkM0/s1440/349170352_640978440864537_831644486055298913_n.jpg

ចាប់តាំងពីថ្ងៃតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ចេញមកប្រតិកម្មពាក្យសម្តីរបស់ខ្មែរមួយជីវិតកាលពីថ្ងៃទី១២ មករា មកទល់នឹងថ្ងៃទី១៧ មករា រឿងរ៉ាវចម្រូវចម្រាសនេះនៅមិនទាន់បញ្ចេញដោយលេចមុខសិល្បករជាច្រើនរូបបានចេញមតិយោបល់ទៅលើរឿងនេះ។ ទោះជាយ៉ាងណាមកទល់ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត កំពុងរង់ចាំនឹងចង់ឃើញ ខ្មែរមួយជីវិត កែតម្រូវនៅរាល់ពាក្យពេចន៍របស់ខ្លួនឡើងវិញ។

ទន្ទឹមនឹងសភាពនៅលើបណ្តាញសង្គមវឹកវរខ្លាំងនៅក្នុងវិស័យតន្រ្តីកម្តៅនៅមិនទាន់ថមថយនៅឡើយលោកជំទាវឧកញ៉ា នឹម វណ្ណៈ ស្រ្តីជំនួញដ៏ជោគជ័យបានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនទៅលើពាក្យសម្តីរបស់ ខ្មែរមួយជីវិត គឺមានចេតនាល្អចំពោះរៀមច្បងទាំងពីរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8b4jLzgAAQHu0R9QGdxzLmJhTGnGQZFqZXITZ4ocfQaHhl1AigtwLgHq00cQcCSvdD3gSDF9Ma-R8VBiaX9gov-lZvu-eKlVdjaE3561GHye8YOmm0b-NK_Kh_3BuJ9jP6BdvW9FJYj4h0bHMoRK_4so82qA7CoHNG59jRIGfLkIrImIoS_1IKMJAz0/s1799/358433878_6926851040677992_3062582533188904382_n%20(4).jpg
លោកជំទាវឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៦ មករា ថា «ជាមតិរបស់ខ្ញុំ ខ្ញុំបានស្តាប់ប្អូនខ្មែរមួយជីវិតគាត់និយាយ និងបកស្រាយគឺគាត់ចង់ឃើញតារាជើងចាស់ល្បីល្បាញនៅក្នុងស្រុករក្សាតំណែងជាតារាលំដាប់កំពូលនៃជំនាញរបស់គាត់ ដើម្បីជាតំណាងប្រទេសដូចប្រទេសដទៃ។ បើពួកគាត់ឡើងដល់ចំណុចកំពូលទៅហើយ មកចង់សាងភាពល្បីល្បាញតាមរយៈ rap ដូចក្មេងៗជំនាន់ក្រោយវាមិនសូវស័ក្តិសមនឹងតម្លៃនៃកេរ្តិ៍ឈ្មោះរបស់ពួកគាត់ឡើយ ព្រោះវាហាក់បីដូចជាការសាងកេរ្តិ៍ឈ្មោះតាមពីក្រោយ rapper ក្មេងៗ ដែលទើបនឹងមានឈ្មោះល្បីដែលការrapនេះមិនមែនជាជំនាញរបស់ពួកគាត់ទៅទៀត។ នេះគ្រាន់តែជាមតិរបស់គាត់ តែគាត់ស្រលាញ់បងព្រាប សុវត្ថិ និង ប្អូនខេមរៈ សេរីមន្តដែលជារាមច្បង បើតាមការនិយាយរបស់គាត់នៅពេលនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7TXsjJfh_VYZKgLwTUAL7VnGorUpDVfAuZlDlfpZNx9lzNJ3egz2DwWm-0Xa_GoR9oLIgwORsTgP78PThI_Cod1iBTAzM-6AGn3_p-gRVWQYGYQX7Ab9aP7paFJ4RHQ4rym8Eg3y7M2m8WaPg97XLtDRkwMk-2RvJbh0b7Lji465tnOkq4WkoEULGCc/s960/381119405_6713364262040805_1227715137805813567_n.jpg

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បន្តទៀតថា «ប៉ុន្តែម្នាក់ៗទៅជាគិតថា ខ្មែរមួយជីវិតហួងហែងតន្ត្រីrap និងចង់តោងល្បីទៅវិញ។ ឱ្យតែពូកែលាបពណ៌គ្នាអ៊ីចឹងតទៅមុខទៀតគ្មាននរណាហ៊ានចេញនិយាយកែតម្រូវបុគ្គលល្បីៗនោះឡើយ»។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប សង្កត់ធ្ងន់ថា «សូមញែកឱ្យដាច់រវាងការបញ្ចេញមតិកែតម្រូវ ការបញ្ចេញមតិបែបបរិហារកេរ្តិ៍ និង ញ៉ុះញ៉ុង់ឱ្យមានការរើសអើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxSj4P9hZ47A_5echMwXO6ld5pHvwoJHm83uTI6UFQRwn3IshlCn6JqSZaXvYFw_tUV6zvjaChKdxJEbH0BicXSs3AERbnEYfXE2EXba3NoQ5_8OjaaxlbsQmbNIOKTxDhft_fL_BULvaeBRiCRqCdtjxBK9JZm1k3FpLEsqtvpRgJ9Jnp8eixnWZE9ZM/s960/379987813_7177317562298004_205586055021090896_n%20(4).jpg

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត បញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះសម្តីខ្លួន ខ្មែរមួយជីវិត ក៏បានបង្ហោះសំណេរបកស្រាយពីចេតនារបស់ខ្លួនដូចគ្នាកាលពីថ្ងៃទី១៣ មករា ផតខាសដែលលោកបាននិយាយគ្រាន់តែជាការយល់ឃើញមតិផ្ទាល់ខ្លួន ហើយក៏គ្មានបំណងទៅបិទសិទ្ធិ ឬបញ្ជាឱ្យរៀមច្បងច្រៀងតាមចិត្តលោកចង់បាននោះទេ៕