ទស្សនិកជនជាច្រើនបានស្គាល់តារាសម្តែងហុងកុង Jazz Lam Tsz Sin ក្រោយពីបង្ហាញខ្លួននៅក្នុងរឿងភាគល្បីៗរបស់ស្ថានីយទូរទស្សន៍ TVB ជាពិសេសនៅក្នុងរឿង «ភ្នាក់ងារ POTT បង្ក្រាបបទល្មើស»(The Invisibles )ដែលជាតួពិការជើងម្ខាងនិងជាបងប្រុសរបស់តួឯកស្រី។ ចាប់តាំងពីឈានជើងចូលប្រឡូកវិថីសិល្បៈសម្តែងជាតួរងអស់រយៈពេលជាង២០ឆ្នាំ តារាសម្តែងវ័យ៤១ឆ្នាំរូបនេះទើបតែឈ្នះពានរង្វាន់ការសម្តែងរបស់លោកជាលើកដំបូងប៉ុណ្ណោះកាលពីពេលថ្មីៗនេះក្នុងកម្មវិធី TVB Anniversary Awards។《隱形戰隊》林子善首次奪得「最佳男配角」。

តារាសម្តែង Jazz Lam បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពសិល្បៈនៅអាយុ ១៦ ឆ្នាំក្នុងរឿង King of Comedy របស់ ទិនហ្វី (Stephen Chow) ឆ្នាំ១៩៩៩ និងបានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ TVB ជាង ៣៥ ចំណងជើងហើយលោកគឺជាតួសម្តែងដែលទទួលបានការទទួលស្គាល់បំផុតនៅសម័យនេះ។ ថ្វីដ្បិតតែចំណាយពេលជាច្រើនឆ្នាំដើម្បីលើកតម្កើងស្នាដៃរបស់ខ្លួនក៏ដោយតែលោកមិនដែលមានសំណាងក្នុងការឈ្នះពានរង្វាន់សម្តែងនោះទេ។林子善爆喊。 ​

តារាសម្តែង Jazz Lam ត្រូវបានតែងតាំងជាតួសម្តែងល្អបំផុត(តួរង) នៅកម្មវិធី TVB Anniversary Awards ចំនួន៤ដងគឺក្នុងឆ្នាំ ២០១១, ២០១៨, ២០១៩ និង២០២២ ប៉ុន្តែជាអកុសល លោកតែងតែទៅផ្ទះវិញដោយដៃទទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXssKWFH9S7-aOkdlivfRAVP-pg6pCtuJhUaJzxl9fs-Vg49rQxy44gnVQ2j89u-JHcEHj699U6ejZTMxSVmgNCFE8PdTmxPufQWZ7rREAr2jbhufQzp-x4yeiF5BYuAgMSpglENwhHFHW19q_TL_wwJywMQooQkpCTTyms1GzLk-auyh5KlImOtkqEIQ/s1800/image_2024-01-16_14-25-27.png

យ៉ាងណាមិញ ការព្យាយាមរបស់តារាសម្តែងរូបនេះបានសម្រេចនិងបានបំបែកកំណត់ត្រារបស់ខ្លួនកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤ នៅពេលដែលលោកបានឈ្នះពានរង្វាន់ ជាតារាសម្តែងគាំទ្រល្អបំផុតនៅឯពានរង្វាន់ TVB Anniversary Awards ឆ្នាំ២០២៣ សម្រាប់ការសម្តែងរបស់ខ្លួននៅក្នុងរឿង « ភ្នាក់ងារ POTT បង្ក្រាបបទល្មើស » (The Invisibles)។ ការប្រកាសលទ្ធផលនេះបានធ្វើឱ្យតារាផ្សេងៗទៀតក៏រំភើបចិត្តជំនួសរូបគេផងដែរ ខណៈពេល Jazz Lam ឡើងលើឆាកដើម្បីទទួលពានរង្វាន់ពីរៀមច្បង លោកក៏បានលុតជង្គង់ ដើម្បីបង្ហាញការដឹងគុណចំពោះឪពុកម្តាយ មុននឹងបង្ហាញអារម្មណ៍របស់ខ្លួនទាំងទឹកភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLtJjdRfHoQ7jWNOXFovOqqmPPUbYYznycETZyxIxAB87scMWlrADvnLCTqNyggpI0Cgo37lbBTlRE8Dto0UYhSnD6Ic17mtFct4N5dxfml5_g20pEx8_lVSt3LHSJiC_rvA9Ltq-TXU58HNlHJKU5tKFOvA-bTnz8j4_qnlrrn9S1GBi25w1LWlso-Q/s2048/image_2024-01-16_14-25-28.png

Jazz Lam បានថ្លែងអំណរគុណដល់នាយកប្រតិបត្តិជាន់ខ្ពស់របស់ TVB សម្រាប់ការបោះឆ្នោតរបស់ពួកគេ និងអ្នកគ្រប់គ្រងទូទៅដែលបានផ្តល់ឱ្យខ្លួននូវឱកាសដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធី TVB ទោះបីជាលោកមិនត្រូវបានចុះកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ក៏ដោយ។ លោកបានបន្តថ្លែងអំណរគុណដល់មិត្តរួមអាជីពរួមមាន Kenneth Ma និង Joel Chan ដែលជាតួឯកនៅក្នុងរឿងដែលធ្វើឱ្យលោកឈ្នះពានរង្វាន់។ លើសពីនេះតារាសម្តែងដែលទើបទទួលបានពានរង្វាន់ជាលើកដំបូងនេះក៏មិនភ្លេចអរគុណទៅកាន់ភរិយានិងកូន រួមទាំងទស្សនិកជនដែលគាំទ្រលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4U9ow3v7VOQWiRY2aSSfymeBJAcHU8-a4q2J2kF1mG_SRQMCDCud1YFd0lp0munbelu-xB_6IlTsKGux_YhDRdLGNWWw7z9NAdIVm8JRRdLFhantvZtvxuIDqJK3l5g9eUv-LhQXtBgo6NbXlDCl95-obr-FUgFQ2pwOV8EH7UdWxZO0NwszQ0i2sV9Y/s2048/image_2024-01-16_14-25-21.png