ឌីជេ ក្តិប បានបង្ហាញទស្សនៈរបស់ខ្លួនទៅលើប្រធានបទដែលកំពុងទទួលបានការចាប់អារម្មណ៍អូសមិនផុតពីបណ្តាញសង្គមរវាងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត។ ឌីជេ ក្តិប ថា ខ្មែរមួយជីវិត និយាយមិនខុសនោះទេគ្រាន់តែមិនទាន់ចេះរៀបពាក្យនិយាយឱ្យពីរោះ ណាមួយលោករស់នៅក្រៅប្រទេសយូរដូច្នេះការប្រើពាក្យមិនសមរម្យជាភាសាអង់គ្លេសគឺជារឿងធម្មតា។
តាមរយៈវីដេអូប្រមាណ១៤នាទីរបស់ ឌីជេ ក្តិប នាថ្ងៃទី១៥ មករា បានបញ្ចេញទស្សនៈរបស់ខ្លួនទោះបីជាអ្នកមួយចំនួនគិតថាលោកចង់តោងល្បីក៏ដោយប៉ុន្តែលោកទទួលយកពាក្យសម្តីនោះ ខណៈអ្នកលេងបណ្តាញសង្គមបង្ហាញការយល់ស្របរបស់ខ្លួន នូវអ្វីដែលលោកបានលើកឡើង។
ឌីជេ ក្តិប បានលើកឡើងថាខ្មែរមួយជីវិត និយាយត្រូវ មិនខុសនោះទេដែលស្ថិតក្នុងវិស័យហ៊ីបហបរ៉េបហើយនិយាយត្រូវមែនទែនគ្រាន់តែ ខ្មែរមួយជីវិត មិនពូកែរើសពាក្យនិយាយឱ្យពីរោះ ណាមួយលោករស់នៅស្រុកក្រៅយូរដូច្នេះការប្រើពាក្យពេចន៍មិនសមរម្យជាភាសាអង់គ្លេសតែងតែមានជារឿងធម្មតា។ លោក លើកឡើងទៀតថា វីដេអូផតខាសធ្វើឡើងគឺដើម្បីបំណងល្អទេដោយ ខ្មែរមួយជីវិត រស់នៅស្រុកក្រៅគាត់ធ្លាប់ឃើញហើយតន្រ្តីរបស់គេបែងចែកអត្តចរិតទម្រង់ការច្រៀងការនិពន្ធខុសគ្នាដាច់មិនមានអ្នកណាច្រៀងលូកឡំខុសទម្រង់នោះឡើយ។
ឌីជេ រូបនេះលើកឡើងទៀតថានៅស្រុកខ្មែរ ខ្មែរមួយជីវិត មិនទាន់បែងចែកសំឡេងឱ្យដាច់នូវការប្រើប្រាស់ទឹកដម ចឹងនៅពេលដែលនិយាយទៅទៅប៉ះពាល់អារម្មណ៍រៀមច្បង។ ដូចអ្វីដែលឧកញ៉ា ខេមរៈ សិរីមន្ត គាត់ប្រឡូកសិល្បៈ ២០ឆ្នាំទម្រង់អ្វីក៏ធ្លាប់បកស្រាយ។ ចំណុចដែលមិនត្រូវគឺអ្នកចម្រៀងស្រុកយើងក្រោយពីសង្គ្រាមមកធ្វើឱ្យបាត់បង់ធនធានមនុស្សទើបទទួលឥទ្ធិពលពីប្រទេសជិតខាង ហើយជំនាន់ក្រោយនេះនៅមិនទាន់គេចផុតពីផតថៃនោះទេ ហើយចង់ល្បីចង់ជោគជ័យចឹងយើងម្នាក់ៗយកស្នាដៃពីដើមមកច្រៀងជាដើម។
លោកលើកឡើងទៀតថា សម័យអីឡូវប្អូនជំនាន់ក្រោយនេះសុំចិត្តប្អូនៗជំនាន់ក្រោយនេះបានថ្មីប៉ុណ្ណាក៏ដោយ បានល្អប៉ុណ្ណាក៏ដោយកុំវាយតម្លៃ វិនិច័្ឆយមើលងាយស្នាដៃអ្នកជំនាន់មុនទោះបីជាស្ថិតក្នុងរូបភាពណាក៏ដោយចម្លងតន្រ្តីពីគេជាដើមសុំចិត្តកុំតិះតៀលមើលងាយហើយប្រៀបធៀបជាមួយយសម័យនេះដែលប្អូនៗមានឱកាសបានធ្វើអ្វីថ្មីនេះបើសិនជាគ្មានពួកគាត់ត្រួសត្រាយផ្លូវក៏ពិបាកដែរ។ សម្តីរបស់ ខ្មែរមួយជីវិត និយាយគឺចង់ឱ្យឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត ឬអ្នកចម្រៀងផ្សេងៗមានក្រេដីតខ្ពស់ហើយយើងគួរតែច្រៀងបទចម្រៀងសមជាមួយអត្តចរិតអត្តសញ្ញាណរបស់យើង។ អ្នកចម្រៀងមានប្រភេទសំឡេងរបស់ខ្លួនហើយបើតាំងខ្លួនជាអ្នកចម្រៀងដាច់ខាតយើងត្រូវតែទទួលស្គាល់ខ្លួនយើងជាអ្នកចម្រៀងប្រភេទអ្វី សំឡេងប្រភេទអ្វី ហើយបើមានសំឡេងហើយល្បីហើយចង់ច្រៀងប្រភេទអីក៏បាន១០០ទម្រង់ក៏បាន ប៉ុន្តែចាំថាទម្រង់ផ្ទាល់ខ្លួនរបស់យើងជាអ្វី បែបផែនអ្វី។
ឌីជេ ក្តិប បន្តថានេះជាមេរៀនមួយសម្រាប់សិល្បករ ហើយមហាជនមួយចំនួនដែលមិនចង់ពីអត្ថន័យរបស់ ខ្មែរមួយជីវិត និងអ្នកគាំទ្ររបស់ឧកញ៉ា ខេមរៈ សិរីមន្ត និងឧកញ៉ា ព្រាប សុវត្ថិ មិនដឹងទើបធ្វើឱ្យរឿងមិនល្អកើតឡើង។ ឌីជេ ក្តិបបានផ្តាំផ្ញើខ្មែរមួយជីវិតថា តារាចម្រៀង អ្នកនិពន្ធ ធ្វើតាមទីផ្សាររបស់ផលិតកម្មប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ឌីជេ ក្តិប ក៏បានពោលពាក្យអរគុណ ទៅកាន់ ខ្មែរមួយជីវិត ដែលហ៊ាននិយាយអ្វីដែលជាចំណុចពិសេស ចំណុចដែលអ្នកដទៃមិនហ៊ាននិយាយដោយទទួលស្គាល់ថា ខ្មែរមួយជីវិត មានចំណេះជំនាញខាងហ៊ីបហបប៉ុន្តែមិនទាន់មានចំណេះជំនាញនៅក្នុងតន្រ្តីទូទៅទេ ដូច្នេះនៅពេលនិយាយទៅមានចំណុចខ្វះខាត។ ទោះយ៉ាងណា ឌីជេ ក្តិប ក៏បានលើកឡើងដែរថាភាគីទាំងសងគួរបើកបេះដូចរាងខ្លួនអ្វីដែលអាចធ្វើបានទៅតាមស្នាដៃរៀងខ្លួនដើម្បីបង្ហាញទៅកាន់អ្នកជំនាន់ក្រោយទៀតកុំមានការយល់ច្រលំចំពោះគ្នាទៅវិញទៅមក៕










