នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម នាំគ្នាចែករំលែក និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើបុគ្គលិកសណ្ដាប់ធ្នាប់ទាំងនោះ។

អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរ ដោយកោះបានហៅបុគ្គលិកនោះ មកសួរនាំ រួចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួល ស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។

ទាក់ទងនឹងការចេញលិខិតសូមទោសបញ្ចប់រឿងនេះ មហាបានជនរិះគន់ខ្លាំងៗ ដោយលើកយកហេតុការណ៍មួយដែលមានសិស្សមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ ដោយជនបង្កបានទៅផ្តន្ទាទោស ខណៈបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរារូបនេះ បានប្រើហិង្សាទៅលើកុមារថែមទៀត តែបែរជាគ្រាន់តែសូមទោសក៏រួចខ្លួនទៅវិញ។

ជុំវិញករណីនេះ មហាជនស្នើឱ្យអាជ្ញាធរជាតិអប្សរា ចាត់វិធានការឱ្យធ្ងន់ទៅកាន់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដែលបានប្រើហិង្សាទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័តនោះ៕