ថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីព្រះរាជអភិសេករបស់កូនស្តេចព្រុយណេ ដែលនារីៗគ្រប់រូបលើពិភពលោកស្រមៃចង់បាន។ ខណៈពេលនេះទ្រង់បាននឹងកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតទៅលើពិធីមង្គលការដ៏ធំប្រចាំអាស៊ីនេះវិញ គឺគ្រឿងអលង្ការការមាសបុរាណក្រហមឆ្អឹនឆ្អៅដែលបំពាក់ឲ្យទ្រង់ សម្លៀកបំពាក់ប្រពៃណី និងពិធីវិញប្រារព្ធតាមទំនៀមទម្លាប់បុរាណព្រុយណេយ៉ាងខ្ជាប់ខ្ជួនតែម្តង។May be an image of 1 person and text

ព្រះរាជបុត្រាគ្រងរាជបល្ល័ងទី៦របស់ប្រទេសព្រុយណេ គឺព្រះអង្គម្ចាស់ អាប់ឌុល មាទីន បានកំពុងរៀបអភិសេកជាមួយនឹងនារីសាមញ្ញជនម្នាក់ (មិនជាប់ក្នុងខ្សែរាជវង្សទេ) ដែលនាងមានឈ្មោះថា អានីសា អ៊ីសា ខាលីប៊ីក។ ពិធីអភិសេករបស់ទ្រង់រៀបចំឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ខែមករារហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។May be an image of 6 people and headscarf

ពិធីអភិសេកនេះរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ដោយក្នុងថ្ងៃនីមួយៗក្នុងចំណោមទាំង១០ថ្ងៃនោះប្រព្រឹត្តិទៅខុសៗគ្នា និងបានរៀបរាប់ពិធីផ្សេងៗគ្នាផងដែរ។ ពិធីអភិសេកនេះទៀតសោត ក៏មានការអញ្ជើញចូលយ៉ាងអធិកអធម រាប់ចាប់ពីលំដាប់ខ្សែររាជរង្សានុវង្ស អ្នកដឹកនាំប្រទេសធំៗ ជួររដ្ឋមន្រ្តីទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។Brunei's Prince Abdul Mateen's Grand Wedding: Wealth, Love, Challenges

រីឯពិធីមួយក្នុងពិធីអធិសេកកាលពីថ្ងៃពុធទី១០ ខែមករានេះ គឺជាពីធីបុរាណរាប់រយឆ្នាំរបស់ប្រទេសប្រុយណេ ដោយគ្រួសារសាច់ញាតិបានយកម្សៅមកលាបលើដៃកូនកំឡោះកូនក្រមុំ និងចាត់ទុកថានេះគឺជាការប្រទានពរជ័យ ដោយអត្ថន័យនៃពិធីនេះគឺតំណាងឲ្យមានបានចម្រើនរុងរឿង។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ម៉ាទីន បានគ្រងឈុតបុរាណពណ៌ក្រហមយ៉ាងមានអំណាច ហើយបានសៀតកូនកាំបិតមួយនៅនឹងចង្កេះផងដែរ។ ខណៈព្រះនាងអានីសាវិញក៏បានគ្រងឈុតក្រហមដូចគ្នាដែរ អមជាមួយនឹងម្កុដរាជនីដ៏ស្រស់ស្អាត ក៏ដូចជាគ្រឿងអល្ល័ងការមាសពេញខ្លួនតែម្តង។ ពិធីនេះទៀតសោត ប្រៀបដូចជាក្បួនដង្ហែរព្រះរាជបុត្រ អមមកជាមួយអ្នកកាន់លំពែងជាង៤០ និងអ្នកកាន់កាំភ្លើង១៧ដើមទៀត ហែរនាំយកព្រះអង្គទៅប្រថាប់ជាមួយព្រះនាងដើម្បីធ្វើពិធីយ៉ាងអស្ចារ្យ។May be an image of 4 people, henna, dais, wedding and text

ចំណែកឯកាលពីថ្ងៃទី១១ ខែមករានេះវិញ ពិធីមួយទៀតក៏បានរៀបចំឡើងសម្រាប់ទ្រង់ទាំង២នៅឯព្រះវិហារឥស្លាមដ៏ធំមួយនៃប្រទេសប្រុយណេ ដែលពិធីនេះគឺជាពិធីសច្ចាប្រណិធានក៏ដូចជាការបង្ហាញភក្តីភាពរបស់ព្រះអង្គចំពោះព្រះនាង។ ក្នុងពិធីនោះ ទាំងពីរព្រះអង្គបានស្លៀកសម្លៀកបំពាក់ពណ៌សដ៏ប្រណិតស្រស់ស្អាត ដែលនេះគឺបានសបញ្ជាក់ភាពបរិសុទ្ធរបស់ទ្រង់ទាំងពីរ។May be an image of 3 people, henna, wedding and dais

ទោះជាយ៉ាងណា ពិធីអភិសេកនេះមិនទាន់បញ្ចប់នៅឡើយនោះទេ គឺមានរងចាំមើលបន្តទៀត ហើយប្រាកដណាស់ថាមានអ្វីកាន់តែអស្ចារ្យជាងនេះទៀតមិនខាននោះទេ៕May be an image of 1 person, henna, wedding and dais