ជាការពិតណាស់មនុស្សភាគច្រើន ប្រាកដជាដឹងហើយថា កូរ៉េខាងជើងគឺជាប្រទេសដែលមានរបបផ្តាច់ការដែលអនុវត្តតាមច្បាប់ផ្សេងៗខុសពីពិភពលោក។ ប្រទេសនេះរក្សាអាថ៌កំបាំងជាច្រើន និងមានច្បាប់មិនធម្មតាជាច្រើនដែលអាចធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងច្បាប់ និងវិន័យប្លែកៗ ក៏ដូចជារបៀបរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ ហេតុនេះហើយ ខាងក្រោមនេះគឺជាច្បាប់និងវិន័យប្លែកៗមួយចំនួនរបស់កូរ៉េខាងជើងដែលអ្នកគួរតែដឹង៖
១.ហាមស្តាប់តន្ត្រីបរទេស៖ ការស្តាប់តន្ត្រីបរទេសគឺជាការខុសច្បាប់ និងចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។ ដូច្នេះពលរដ្ឋណាដែលស្តាប់តន្ត្រីបរទេស ឬមើលភាពយន្តបរទេសនឹងត្រូវជាប់ពន្ធនាគារ ឬអាចឈានដល់ការកាត់ទោសប្រហារជីវិតប្រសិនបើអ្នកចែកចាយរូបភាពអាសអាភាស។
២.ហាមគេងក្នុងម៉ោងប្រជុំ៖ ប្រសិនបើមានការប្រជុំជាមួយថ្នាក់ដឹងដែលមានវត្តមានលោក គីមជុងអ៊ុន ហាមដាច់ខាតងងុយគេង ឬលួចគេងបើមិនដូច្នោះនឹងត្រូវប្រហាជីវិតជាសារធារណៈ។
៣. ក្នុងករណីភ្លើងឆេះផ្ទះ អ្នកត្រូវជួយសង្គ្រោះរូបថតថ្នាក់ដឹកនាំជាមុនសិនទើបអាចជួយមនុស្សបាន។
៤.មនុស្សស្រីមិនអនុញ្ញាតឱ្យបើកបរទេ៖ មានតែមន្ត្រីរដ្ឋាភិបាលបុរសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកបរ។ ស្ត្រីមិនត្រូវបានផ្តល់ការអនុញ្ញាតឱ្យបើកបរទេ ទោះបីជាធ្វើការជាមន្ត្រីចរាចរណ៍ក៏ដោយ។
៥.ការជក់កញ្ឆាមិនខុសច្បាប់ទេ៖ ការទទួលទានកញ្ឆា ឬការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនត្រូវបានផ្តន្ទាទោសទេ ផ្ទុយទៅវិញវាគឺជាការស្របច្បាប់របស់កូរ៉េខាងជើង។
៦.ហាមស្លៀកខោខូវប៊យ៖ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យស្លៀកខោខូវប៊យទេព្រោះវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃមូលធននិយម។ រីឯស្ត្រីត្រូវស្លៀកសំពត់គ្របជង្គង់ និងហាមដាច់ខាតការស្លៀកប៊ីគីនីគឺជាការខុសច្បាប់។
៧.មានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុស្តិ៍ប៉ុណ្ណោះ៖ កូរ៉េខាងជើងផ្តល់ជូនតែទូរទស្សន៍បីប៉ុណ្ណោះសម្រាប់ប្រជាជនជ្រើសរើស ហើយទូរទស្សន៍ទាំងអស់គឺគ្រប់គ្រងដោយរដ្ឋាភិបាល។
៨.ហាមហោះហើរដោយគ្មានការអនុញ្ញាត៖ ពលរដ្ឋកូរ៉េខាងជើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានបញ្ជូនទៅជំរំការងារ ឬក៏ត្រូវគេប្រហារជីវិត។
១០.ក្នុងឆ្នាំ២០១៣ គីម ជុងអ៊ុន បានកំណត់ម៉ូដសក់ឱ្យប្រជាជនកាត់តាម ដោយមានទាំងអស់ត្រឹមតែ ២៨ ម៉ូតសក់ប៉ុណ្ណោះ ដែល ១៨ សម្រាប់ស្ត្រី, និង ១០ សម្រាប់បុរស៕










