ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបភាព និងខ្លឹមសារ ទាក់ទងនឹងការរិះគន់ពីសំណាកភ្ញៀវទេសចរអន្តជាតិ ទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ទំព័រហ្វេសប៊ុកមួយឈោ្មះថា”The CEROC” បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយថា ៖”មិនយកអតិថិជនជាធំទេ មើលចុះពួកគេឲ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាននេះថែមទៀត” ។
ជុំវិញករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីប្រកាសច្រានចោលការចោទប្រកាន់ទាំងសអស់ ដោយ លើកឡើថា៖”ការចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់”។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសង្កត់ធ្ងន់ថា៖” អគ្គនាយកដ្ឋាននឹងទទួលការផ្តល់យោបល់ក្នុងន័យស្ថាបនាដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាង ផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិតដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជននិងភ្ញៀវបរទេសនានា”៕











