ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិក- ម៉ិកស៊ិក ដែលទទួលបានការស្រលាញ់ចូលចិត្តខ្លាំងពីប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំផងដែរ។ ទោះបីអាយុត្រឹមតែ២២ឆ្នាំ តែ ខាន់ ចេសា បានសាងភាពល្បីល្បាញខ្លាំងលើកីឡាជឺជិតស៊ូ ប្រកួតឈ្នះបានមេដាយជាច្រើនទាំងកម្រិតពិភពលោក និងតំបន់អាស៊ីរួមទាំងសាងមុខមាត់យ៉ាងខ្លាំងជូនប្រទេសកម្ពុជា។ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនោះ ខាន់ ចេសា ត្រូវបានមិត្តប្រុសលោក Zach Kaina សុំរៀបការហើយថែមទាំងនៅកន្លែងដែលអ្នកទាំងពីរជួបគ្នាដំបូងតាំងពី ចេសា មានអាយុ៨ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWkIHT8UlFsE4BfJf_Tgj9Yez4JxDeP4CZnuCIYCa-Y6m723dX7V0GOgQ3JfDUfk1gQVNoTFDabFmZ12It3DK3ePzlXgrmfs7OfFdkZnTH65Se6yYCTjMfFAlWMCI7X0vL1uVFECX0XPadu0gMexopYt0EAWqTrTaTBSqeWNTiHRpH4DBCFdklqnvvSBY/s1349/412619194_1006338940457812_5476699439955784019_n.jpg

នៅលើបណ្តាញសង្គម Instagram របស់ ខាន់ ចេសា នៅថ្ងៃទី២៧ ខែធ្នូនេះ កីឡាការិនីឆ្នើមរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមបង្ហាញពីរូបភាពមិត្តប្រុសសុំរៀបការ។ បើតាមការបញ្ជាក់ពីកាលបរិច្ឆេត ខាន់ ចេសា ត្រូវមិត្តប្រុសសុំរៀបការនៅថ្ងៃទី២២ ធ្នូ ប៉ុន្តែនាងទើបតែបង្ហោះប្រាប់អ្នកគាំទ្រ។ ជាមួយរូបភាពដ៏រំភើបចិត្តនេះ ខាន់ ចេសា ក៏បានរៀបរាប់អារម្មណ៍ក្នុងចិត្តដែរថា ពេលនេះក្តីសុបិនបានក្លាយជាការពិត មានទាំងគ្រួសារនៅជាមួយពេលមិត្តប្រុសរបស់ខ្លួនស្នើសុំរៀបការនៅ ហាវ៉ៃ ។ ចេសា ថាខ្លួនស្ទើរតែមិនជឿទេថានាងរៀបការជាមួយក្មេងដែលបានជួបនៅពេលលេងកីឡា jiujitsu នៅពេលមានអាយុប្រាំបីឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJw3-pySS4c_vKoJRYIfduWnEfhx6Oq6D76vDfZx6eGbaes0ITaRvKHRYb2zi-XXiKoEUmdDGgdQFWGcs5MhhnHh2dIY55uTRw8iixGdekt4mgcRpqH3zEfzsGXZYRezBdkmNPYi1qOoknCSPG9cPXHLyitF0YAvVPR0vzW77WwwlxULaCyD9Ae3NoYf4/s900/412596290_6714777888641274_8693385096884500777_n.jpg

ងាកទៅកាន់លោក Zach Kaina ក៏បានប្តេជ្ញាចិត្តថាខ្លួននឹងមើលថែ ចេសា ជាភរិយា និងកូនៗរបស់គេនាថ្ងៃអនាគតឱ្យបានយ៉ាងល្អជាទីបំផុតដូចគ្នា។ ក្រោយឃើញរូបភាពនេះហើយអ្នកគាំទ្របានចូលរួមអបអរសាទរ និងជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលកាន់តែខ្លាំងនៅក្នុងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmdGoQGN1wGsbgL4eMWiO5vtHmYm-a3UiEPOWbaQfTOxOjnqBD_f9BnTzhsM0BMM5YYRpC48-vmXt_NluuLaQbP6hnPMFIczNy5B7jEE5UMAD0KkhVdSkBUn1WaPb9-vqcGY5Rs3Sc2Jsd9_MFgs6m2l_cLU6AtkGR5hlN6GZeQwtoGv__T591w4vvoIM/s1350/413289059_2476075135896758_586192948329050249_n.jpg

គួរបញ្ជាក់ថា លោក Zach Kaina ជាជនជាតិអាម៉េរិក ជាកីឡាករជឺជីតស៊ូខ្សែក្រវាត់ខ្មៅ ដែលដូចគ្នានឹង ខាន់ ចេសា ។ ត្រឹមតែជាកីឡាករជឺជីតស៊ូដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូម្នាក់ផងដែរ ខណៈ ខាន់ ចេសា ក៏ជាគ្រូបង្វឹកម្នាក់ផ្នែកកីឡាជឺជីតស៊ូដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxFfO626AlTTDz6AI6-Clf1lezhH7rBzKAJ38yEc1Yf3APxKJEdryxAfXy2sCnFO2VGskKWcZtu2PI0aQ2aFImGjG0iA1-PdJMqSzWbrl1D5q-V2NzOdKu5b-GnC0tlf4s6E09aUWKy8OOFV2bR1hu8mQnxdQrFRNg8kf9v0tApWhQbYKAEWPUZzvkXaQ/s1280/345431969_789898189017814_4768421697629372517_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlss14dJsGE4_rTAiXlZvEjnYWycHE-GNgb1Co6Al1n8rpMfSohFe6ppKajqEUcPsutE2fylWMbKHeEZCla-xteVM7u2gdrqJtFskovEo1_e2ulwLQ7cxLC97ervFGbjhU_sHeafOFTL4z6P_bd6NkW7L2gd5w6I5e2qBcTLXDdqB8xmywhPuZHG0c0e0/s1033/345436230_956100195681150_5169168016038939919_n.jpg