តារាសម្តែងជើងចាស់ដ៏ល្បីល្បាញនិងមានរហ្ស័សនាមតារាទឹកភ្នែក អ្នកនាង ច័ន្ទ តារាទី បាននិយាយដោយការឆ្អែតចិត្តនឹងអ្នកសិល្បៈមួយចំនួនធំដោយអ្នកនាងសម្រេចចិត្តត្រៀមវិលទៅរស់នៅស្រុកកំណើតវិញឯខេត្តកំពង់ឆ្នាំងក្នុងដំណើរជីវិតចុងក្រោយ និងមើលថែម្តាយចាស់ជរាដែលមានជន្មាយុ៩៤ឆ្នាំ។ ការដែលអ្នកនាងឆ្អែតចិត្តនឹងអ្នកសិល្បៈដូចគ្នានេះបន្ទាប់ពីឃើញទិដ្ឋភាពបុណ្យស.ពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ស្ងាត់ឈឹងមិនមានអ្នកសិល្បៈចូលរួមឱ្យសមនឹងកិត្តិនាមរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeL6udnv7slJaH9Ici502VXviOMxMdZEBd4pOBjVBrxLl3u-11MfU4ePP0UF1cyJ-nn2cUulNlLkN7TaiVbLnj8Os0UzKdWM5op185lvMy0s_5UUn4AHAoiDLrO_zwo8IlEPd3gK1tvOrEkqKTTJQ4Pju9Bs-y0Y6ftTL3qxzfbOmIwXXjChubACwalUo/s2048/358434823_2209880569222680_6717611381798840326_n%20(2).jpg

ក្នុងឱកាសញុំាអាហារជាមួយគ្នារវាងតារាសម្តែងជើងចាស់ សាវិន ហ្វីលីព និងអ្នកនាង ច័ន្ទ តារាទី បានសំណេះសំណាងគ្នាមុនពេលដែលអ្នកនាងច័ន្ទ តារាទី សម្រេចចិត្តឈប់រស់នៅទីក្រុងហើយប្រើជីវិតនៅជនបទឯស្រុកកំណើតវិញនៅខេត្តកំពង់ឆ្នាំង។ តាមការរៀបរបស់តារាទឹកភ្នែក ច័ន្ទ តារាទី បានឱ្យដឹងថាតាំងពីខ្លួនបានឃើញទិដ្ឋភាពពិធីបុណ្យសពអតីតតារាសម្តែងលោក ពេជ្រ ភិរុណ មកមានអារម្មណ៍បាក់ទឹកចិត្ត បាក់ស្បាតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrdk1e1BThoSLcylKv3dGTpIjRy9SBvTwytjqY6dr9p_hGaFf_48wh8fhq5m5OhIqAWvL8ntp9srlasJ-REI9rtStQO-f9UZNKna17SrUplLdAlX8pKWz8Frai3Ikpjwk4Lxnh6blal_EeswFebeg2tGZnoIunHLj5YDlMgoJ0PkKtTLDAbNDnvgVhU7Y/s960/412851800_2310235392520530_8917999715508338814_n%20(2).jpg

តារាសម្តែងជើងចាស់រូបនេះបន្តថា បើខ្លួននៅប្រើជីវិតនៅទីក្រុងទៀតពេលណាអស់សង្ខារទៅមិនខុសអ្វីពីលោក ពេជ្រ ភិរុណ ឡើយ។ ប្រការនេះទើបអ្នកនាងសម្រេចចិត្តទៅរស់នៅស្រុកកំណើតតែម្តង។ ការលើកឡើងនេះបន្ទាប់ពីពិធីបុណ្យសពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ត្រូវជាអតីតស្វាមីអ្នកនាងអម្ពរ ទេវី ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបត្រូវអ្នកសិល្បៈដូចគ្នាបំភ្លេចចោលមិនបានទៅចូលរួមបុណ្យសពឡើយ គឺស្ងាត់មិនមានអ្នកសិល្បៈចូលរួមច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ncDiBivlGKh7UhzJfGlX0-XmIWFxsGGXQRhhuLcYNdxVzH42c4TyKKcHFyHYXqxFRVr6ErVqQMiup06a5X6DmY_iKDE4_yhJgWGB2xHIPNBcFWccfdG0PdCyOIRGPWL-AXpJ3knllIGAK2Cr_4J4kn1u2YfEJ5aQycs6_l3rlxR_1mTWFcpae87ACVs/s2048/350636535_642394137343379_1073114943797753027_n%20(2).jpg

កន្លងមកនេះអ្នកនាង ច័ន្ទ តារាទី តារាសម្តែងល្បីឈ្មោះតាំងពីជំនាន់ទស្សវត្សរ៍ឆ្នាំ៨០ជាង បំរើសិល្បៈដល់បច្ចុប្បន្ន ក៏ធ្លាប់បានលើកឡើងដោយបង្ហាញអារម្មណ៍ឆ្អែតចិត្ត និងខ្លាចរអា ចំពោះតារាសិល្បៈមួយចំនួនដែលបង្ហាញពីភាពបក្ខពួកនិយម និងចូលចិត្តអែបអបតោងអ្នកដែលមានមុខមាត់ដើម្បីលាភសក្ការៈរបស់ខ្លួន។ អ្នកសិល្បៈដែលមិនពូកែដ្រាមាគ្មានអ្នកណាយកចិត្តទុកដាក់ជាមួយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5EIn9pA6gu_5k2tvI4TesW4s6DmF7FiaH_51nYorEkSJLbtYcTK8Xc4QKGFVAkIbPS-abZfvqfS62j3pfS9EWt-zvllankCp3Ud38uRgI-YletIZNXgs_gE-d7sh6wlfOoc9dst3SeGj_haTwdULH1HctxW9fhEEKA8uvRX7L89r96raS9fhe5sBjh4/s1280/316534800_2048810715329667_7151836773691050386_n%20(2).jpg

នៅក្នុងវីដេអូរបស់លោក សាវិន ហ្វីលីព នេះដែរអ្នកនាង ច័ន្ទ តារាទី ថាជីវិតរបស់អ្នកនាងក៏លំបាកដូចគ្នាប៉ុន្តែមិនចេះរៀបរាប់ដ្រាមាមាត់កនៅលើហ្វេកប៊ុកនោះទេ ហើយពេលនេះខ្លួនគ្មានឡានជិះ៤ឆ្នាំមកហើយបន្ទាប់ពីត្រូវទាហ៊ានបោកប្រាស់លុយមិនសងចំនួន១ម៉ឺន៥ពាន់ដុល្លារដោយខ្លួនបានលក់ឡានសងគេទើបគ្មានឡានជិះរយៈពេល៤ឆ្នាំមកនេះ៕