នាក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍៖”ស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ”។

នៅក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញនេះ សម្តេចបានស្នើឱ្យជប៉ុន ជួយលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។

សម្តេចបន្តទៀតថា៖”ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”។

គួរបញ្ជាក់ថា ស្ពានក្តីតាកុយ ទៅអរិយក្សត្រ ដំបូងឡើយស្ថិតក្រោមគម្រោងសាងសង់របស់ក្រុមហ៊ុនមួយមកពីប្រទេសចិន ដែលកាលនោះបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់ តែក៏បានស្ងាតត់ទៅវិញ៕