នៅថ្ងៃទី២៦ ខែធ្នូនេះ កម្មវិធីប្រគល់ពានរង្វាន់ចុងឆ្នាំរបស់ប្រទេសចិនឆ្នាំ២០២៣ បានប្រកាសពីសិល្បករសិល្បការិនីឈ្នះពានក្នុងកម្មវិធីនេះហើយ ខណៈដែល Jisoo ក្រសោបបានពានរង្វាន់ចំនួន៤ ចំណែនឯ Jennie ឈ្នះពានរង្វាន់ចំនួន១ និងក្រុម BLACKPINK ទាំងមូលទទួលបានពានរង្វាន់ចំនួន២។
តាមការប្រកាសលទ្ធផលបានឱ្យដឹងថា បទចម្រៀងនៅក្នុងហ្គេមរបស់ BLACKPINK មានចំណងជើងថា “The Girls” របស់ពួកគេទទួលបានពានរង្វាន់ “ Best Selling Female Group Single” និងពានរង្វាន់ “Best Selling OST”។ ទន្ទឹមនឹងនេះ Jennie បានឈ្នះពានរង្វាន់ “Best Selling All English Single” សម្រាប់បទចម្រៀង “You & Me” ។
អ្វីដែលអស្ចារ្យបំផុតនោះគឺ Jisoo ដែលបានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា “ME” ដែលបទក្នុងអាល់ប៊ុមមានចំណងជើងថា “Flower” និង «All Eyes of Me» ឈ្នះពានរង្វាន់រហូតដល់ទៅ៤ ក្នុងឆ្នាំនេះ។
Jisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕![]()










