នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់យ៉ាងច្រើន។

ការចុះឆែកឆេរត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់នេះ ធ្វើឡើងនៅចំណុចផ្ទះលេខ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យដកហូតបានវត្ថុតាំងជាសំលៀកបំពាក់មួយចំនួន ដោយមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ដោយទុកឱ្យខាងអយ្យការខេត្តកំពង់ស្ពឺជាអ្នកអនុវត្តបន្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMk5LLP25uPqZ_dfanPPwzukyeY8fZUXKiq649yCPKIPd5Ne3j-3tPcTESxsy7BLshL-EGehCGIgOLQ4ScGuse9ZfnK9Z556US3arxX04HPTVOtlxcm7ObKRjvQNPH5VjJ-HF-8DqmWzrwoNBQCh9drjAJyng3OgsY51jbIr-t6exCqGJ28ES__IuYvdQ/s768/photo_2023-12-23_17-16-51-768x576-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBVnwvaQtvl80ZHJEoxQuVY09Zbgdj2l-N4ENlg5tyAeWqtnrnwXUXU8so-yHZ-fq2pNNKA8m2DHQCPJOQi7pDZHXOotmul2Jx03pMPnV86D9ArDQW-vUq-VhcNfxpV5yUoH6TmaVkJRX0GQiv0RSZZ5xqJFacTJZoyuNhbKWfKS30UiDoQqE-y9FdQag/s1000/photo_2023-12-23_17-16-53-2-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhohYdyCJLnY8NfYNYPa2AHreyIE8OUtt6SkcxMJdOrQsq3-balovsq5YdViRDpg8s05UXW2H5tyO0asSKnK_GKgfCvPkjofkDEPrcQPzU9u5KWSraiqwN405TBfvKVCJOSJQFrjR1RpTYMnyvDTgCfy2e2Ws6qZbxLoYqYZQYSlcADy0rPpf7uhdyeEvE/s1000/photo_2023-12-23_17-16-54-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHy3ysHmfprTSVTy4ovwlzxGc6m-qGI-63RdsYTOx3_hNXoYIa9SHFjez6txPG86EGbUu-tk7rn8itLRQcvUB-tIwMXthL2UEv0vE__Z1KNEvpc6xjpBuPhX5YiV9rR6Z2u1w6yHdqIRui29rsjpRe9aSP8eAvi4xzstp7AliLRG5L1Y-ApX1gBojHW08/s1024/photo_2023-12-23_17-16-55-2-576x1024-1.jpg