បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដោះលែងអ្នកទោសជាង ១,០០០ នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យណូអែល។
យោងតាមគេហទំព័រអន្តរជាតិ Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូថ្មីៗនេះថា មនុស្ស ១,០០៤ នាក់ រួមទាំងបុរស ៩៨៩ នាក់ និងស្ត្រី ១៥ នាក់ ត្រូវបានដោះលែងក្រោមការលើកលែងទោសពិសេសមួយ។
ស្រីលង្កា គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធភាគច្រើន ហើយប្រទេសនេះក៏បានដោះលែងអ្នកទោសមួយចំនួនក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះពុទ្ធកាលពីខែឧសភា ឆ្នាំ២០២៣ ផងដែរ។
ការលើកលែងទោសចុងក្រោយនេះបានកើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០ នាក់ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធារយៈពេលមួយសប្តាហ៍នឹងត្រូវបានបញ្ឈប់នៅមុនថ្ងៃបុណ្យណូអែល។![]()
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន ១៣,៦៦៦ នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកញៀនជិត ១,១០០ នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅធ្វើការស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។
ហេតុនេះហើយ បច្ចុប្បន្នពន្ធនាគាររបស់ប្រទេសស្រីលង្កាភាគច្រើនគឺតូចខ្លាំងណាស់ និងមានអ្នកទោសច្រើនពេក នេះបើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃទី ២២ ខែធ្នូ មានអ្នកទោសប្រមាណជិត ៣០.០០០ នាក់ដែលកំពុងស្ថិតក្នុងកន្លែងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកមនុស្សត្រឹមតែ ១១,០០០ នាក់ប៉ុណ្ណោះ៕











