បេក្ខជនលេចធ្លោ Goofy ដែលគេបានដឹងថាជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ មានឈ្មោះនៅក្នុងបទចម្រៀង «20 Out Now» បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងទៅដល់រូបគេ។ ទោះយ៉ាងណាដ្បិតតែ Goofy មិនបានទទួលជ័យជម្នះការប្រកួតនេះក្តីប៉ុន្តែបេក្ខជនរូបនេះនៅតែដក់ជាប់បេះដូងមហាជន សូម្បីតែតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីស្រលាញ់ចំពោះ Goofy ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH04MmoV7i5w-TSClRt1YT7L1UE1eao5N5xTiFSr8MCwSaeDgTXqzgTl3m-p21j5wQS-TiilGjNIohfrJOuvoAUh4OzxGbZhFsncNqF8diHiphzFysiujzcEnZVa_pm61uT4Lu57qsxFMSOPrNPuXl_CUO4tJnBchdNWddjJmzGvt6b3NGBSbstTz8x0/s2048/397505169_122118128828050356_4135262120705014381_n.jpg

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតកម្មវិធីប្រលងច្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ និងមានតារាចម្រៀងរ៉េប វណ្ណដា ធ្វើជា Producers បានរកឃើញម្ចាស់ពានរដូវកាលដំបូងជាមួយទឹកប្រាក់១ម៉ឺនដុល្លារហើយគឺបានទៅលើកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ គឺជាបេក្ខជន យូហៃ។ ជាមួយអបអរសាទរចំពោះម្ចាស់ពានរូបនេះ តែអ្នកគាំទ្រក៏បានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅដល់បេក្ខជនមួយរូបទៀតរបស់គ្រូបង្វឹក នរិទ្ធ គឺបេក្ខជន Goofy ដែលរូបគេរងបរាជ័យការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEJH8RiqmzALnWb183jGqaMy-j6rfgSecgE_0xq_x7Mg3JRg0_2s6S73_I9rkwxC9x-CFi1hy6DqFZcRZk6SkSOlTALdj6loBVVtPYeyq-s1DLz-DmlK-Szv4zdDu4uVwfvmXuMlRJJMrxbxjxXmUI0shKoVD8jVcb2ZfUL0vivrsdrvsz5713PAzo7E/s2048/397754077_122118990830050356_8629809482988500516_n.jpg

Goofy ជាបេក្ខជនលេចធ្លោនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនេះដោយបានបញ្ចេញសមត្ថភាពជាច្រើនដំណាក់កាល។ ក្នុងវគ្គ audition បេក្ខជនរូបនេះបានទម្លាយពីប្រវត្តិរបស់ខ្លួនបានចាកចេញពីផ្ទះរយៈពេល៤ឆ្នាំដោយសារតែមានបញ្ហារកាំរកូសជាមួយគ្រួសារ។ ក្រោយចាកចេញពីផ្ទះ បេក្ខជនរូបនេះបានធ្វើការងារជាច្រើនទាំងការងាររត់តុ ជាងកាត់សក់ អ្នកចាក់សាក់ រហូតក្លាយជាអ្នកធ្វើភ្លេង និងបានចូលរួមប្រកួតប្រជែងលើឆាក The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rG0hsDD8rqmtfTEKJ5Stw1SVu_Noj75zbUB9BS0B6ZdnJXwMfz6_rf5ukU3ERIFKGcWhyphenhyphenRvvM4cU6lmyOorYpjtCoC5YIG-jQpGrw0WprGuv566Kdg2bm8WsjjqTwpQWMAXs_9TTBGsRAFgukN67ZPP_c21y5sA3x-h2I0Kw0WjbvRhTD-3ug8iPwsQ/s2048/403622817_307308528847367_4402225690263453813_n.jpg

នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រសមត្ថភាពរបស់ Goofy បានធ្វើឱ្យអ្នកគាំទ្ររំពឹងថារូបគេអាចនឹងទទួលពានក្នុងនោះក៏មានលោក ម៉ៃ សុគន្ធ តារាពហុជំនាញ ខាត់ សុឃីម ក៏បានជូនពរឱ្យ Goofy ទទួលជ័យជម្នះការប្រកួតនេះដូចគ្នា។ យ៉ាងណាមិញ សមត្ថភាពរបស់បេក្ខជន ក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែជើងខ្លាំងដូចគ្នាទើបជ័យជម្នះមិនបានធ្លាក់មកលើ Goofy ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bKOU1iWj7VZNr4oa79mXCrbvpMCHS8IEzjiqWV19FSVAgQo4qB3ya6NrbVaS3D7lqRwwP3qgxtNUcA9gEB4xGz3QZVnKwy94jT8pmPGzLp01iJSagIyr0qEZvkKx5cdEs7CQaYpCtqFmtEDNkGhuvsKogFQQJ25D4fOqMQZ6E-H5zKTji_lgL2fN16w/s2048/413953961_122106332240153968_2243449186069340413_n.jpg

ដ្បិតតែបេក្ខជន Goofy មិនទទួលជ័យជម្នះនេះក្តីតែរូបគេបានដក់ជាប់ជាមួយបេះដូងទស្សនិកជនអ្នកស្នេហាវិស័យរ៉េបទៅហើយ ហើយរូបគេទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី១បានទៅលើ យូហៃ បេក្ខនារី Roxy បានឈ្នះពាន Fan Favorite បេក្ខជនមកពីខ្មែរកម្ពុជាក្រោម D.A.R.T បានរឈ្នះពានរង្វាន់ Best Solo Performance និងបេក្ខជន Emi Kan និង Vanno ពានរង្វាន់ Best Collaboration ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNivTjo5zC7hxbER6vwzTlbHsjrbF7AklQvKD25dFQbu6Li04JEP0wPIJ_rSEXmgn2G6bcWFL42dm12g2K45zubE-_3GteYofuikAzbEAy4JX5FZBjOmQP1R7RTWOgkfmJGrVJ6M8uU4BWKBCITtBD9tcPPB6Jh0uhUT-Ltzx3Waoxd2gTkJ0iCruU48/s2048/379476217_122095458854050356_5284787506334598342_n.jpg