នាម៉ោង០០:១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើវិថីព្រះស៉ីសុវត្ថិ ម្ដុំផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីថយន្តស៊េរីទំនេីបមួយគ្រឿង ប្រហែលជាម៉ាក Hammer (ប្រសិនមើលតាមកាមេរ៉ាសុវត្ថិភាព) មិនចាំស្លាកលេខ បើកបរក្នុងល្បឿនលឿន បុកម៉ូតូខ្ទាតផ្លោងបោកនឹងគល់ឈេី ឆក់យកជីវិតម្តាយកូន២នាក់។
ក្រៅពីឆក់យកជីវិតម្តាយកូន២នាក់ហើយនោះ ក៏នៅមានបុរសម្នាក់ទៀតដែលជាប្តី ក៏រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈជនបង្កបើករត់គេចខ្លួនបាត់ស្រមោល។
ជុំវិញករណីនេះ មន្ត្រីសមត្ថកិច្ចជំនាញ បាននឹងកំពុងតាមចាប់ជនបង្ក យកមកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕










