ភូមិ Zao Kitsune គឺជាកន្លែងដែលអ្នកទេសចរណ៍អាចទស្សនា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈការផ្តល់អាហារ និងការថតរូបជាមួយសត្វកញ្ជ្រោងព្រៃដ៏កម្រ នៅក្នុងព្រៃរបស់ប្រទេសជប៉ុន។
ភូមិកញ្ជ្រោង Zao Kitsune មានទីតាំងនៅជិតទីក្រុង Shiraishi ខេត្ត Miyagi និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន។ ភូមិនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៩០ ជាកន្លែងសម្រាប់ថែរក្សា និងចិញ្ចឹមសត្វកញ្ជ្រោងដ៏កម្រ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងរដូវត្រជាក់របស់ប្រទេសជប៉ុនផងដែរ។Cuteness overloaded at Fox Village / Kitsune Mura at Zao Miyagi Japan –  Midnight Crunch

នៅក្នុងភូមិមានកញ្ជ្រោងប្រហែល ១០០ ក្បាល ដែលក្នុងនោះមាន ៦ ប្រភេទ រួមទាំងប្រភេទសត្វពិសេសដូចជា កញ្ជ្រោងព្រិល និងកញ្ជ្រោងអាក់ទិកជាដើម។ សត្វកញ្រ្ជោងត្រូវបានគេបើកឱ្យដើរហើរដោយសេរីក្នុងភូមិ ដោយកញ្ជ្រោងដែលទើបនឹងណែនាំថ្មីមួយចំនួននឹងត្រូវបានរក្សាទុកក្នុងទ្រុងនៅច្រកចូលនៃកន្លែងរស់នៅរបស់វា។ ដូច្នេះបរិវេណភូមិកញ្ជ្រោងត្រូវបានបែងចែកទៅជាច្រើនតំបន់ដែលមានទម្រង់ផ្សេងៗគ្នានៃការទស្សនា។Visit Zao Kitsune Village (Zao Kitsune Mura) — The most unique & cutest fox  village in Miyagi, Japan - Living + Nomads – Travel tips, Guides, News &  Information!

នៅតំបន់ទីមួយពេលឆ្លងកាត់ច្រកទ្វារធំគឺមានកញ្ជ្រោងដែលទើបតែត្រូវបានគេយកមកចិញ្ចឹមទុកក្នុងទ្រុងដើម្បីឱ្យវាស៊ាំនឹងបរិស្ថាន។ នៅទីនេះក៏មានទ្រុងមួយចំនួនសម្រាប់ចិញ្ចឹមទន្សាយ ពពែ និងសត្វចៀមផងដែរ។ រីឯនៅតំបន់ទីពីរវិញគឺយើងបានឃើញកញ្ជ្រោងដើរដោយសេរីនៅលើព្រិលពណ៌សក្នុងអាកាសធាតុត្រជាក់ ហើយក៏ជាតំបន់ដែលភ្ញៀវទេសចរអាចចូលទៅជិតដើម្បីថតរូប និងផ្តល់ចំណីឱ្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅទីនេះមានផ្លាកសញ្ញាព្រមានមួយចំនួន ដោយសុំឱ្យអ្នកទស្សនាផ្លាស់ទីជាបន្តបន្ទាប់ ព្រោះបើឈរយូរពេកអាចត្រូវសត្វកញ្ជ្រោងខាំ។Miyagi Zao Kitsune-mura | namhdyk | Flickr

ចំណែកតំបន់ទីបីវិញគឺជាប្រាសាទ Inari Okami ដែលត្រូវបានគេជឿថាជាកន្លែងទីសក្ការបូជាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ដែលឧទ្ទិសដល់អាទិទេព Shinto នៃភាពរុងរឿង ការមានកូន និងស្រូវ ដោយអ្នកនាំសាររបស់ព្រះគឺជាសត្វកញ្ជ្រោង។ ហេតុនេះហើយនៅពេលអ្នកទេសចរបានមកដល់ភូមិកញ្ជ្រោង Zao Kitsune នឹងមានអារម្មណ៍ប្លែក សប្បាយរីករាយជាមួយសត្វព្រៃដ៏កម្រជាច្រើនប្រភេទ ក៏ដូចជាមានពេលវេលាជិតស្និតជាមួយសត្វទាំងនេះផងដែរ។Zao Fox Village - GaijinPot Travel

គួរបញ្ជាក់ដែរថា ភូមិកញ្ជ្រោង Zao Kitsune បើកដំណើរការជារៀងរាល់ឆ្នាំ ប៉ុន្តែម៉ោងប្រតិបត្តិការអាចប្រែប្រួលទៅតាមរដូវកាល។ ទោះជាយ៉ាងណាក៏ដោយ នៅរដូវរងានេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីនាំមកជូនអ្នកទស្សនានូវរូបថតដ៏ស្រស់ស្អាត ហើយកញ្ជ្រោងក៏កាន់តែលេចធ្លោដោយផ្ទៃខាងក្រោយមានព្រិលពណ៌សធ្លាក់មកទៀតផង៕