បរទេស៖ ព្រះវិហារ Minderbroeders ដែលបានសាងសង់ក្នុងសតវត្សទី ១៨ នៅទីក្រុង Sint-Truiden ប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នបានប្រែក្លាយទៅជាកន្លែងជិះស្គីទឹកកកសម្រាប់ពិធីបុណ្យណូអែល។

យោងតាមគេហទំព័រអន្តរជាតិ Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថ្មីៗនេះថា អ្នកទេសចរណ៍ទាំងអស់អាចមកជិះស្គីទឹកកកក្នុងព្រះវិហារ Minderbroeders ដោយសេរី ជាមួយនឹងការចាក់តន្ត្រីជាបន្តបន្ទាប់ រួមទាំងមានរូបភាពភ្លើងពណ៌នៃរាត្រីដែលមានផ្កាយបញ្ចាំងនៅលើពិដានដ៏ស្រស់ស្អាតផងដែរ។Christmas revellers ice skate down the aisle at Belgian church rink |  ReutersElla-june Briers អាយុ ១២ ឆ្នាំបាននិយាយថា “ការជិះស្គីទឹកកកនៅក្នុងព្រះវិហារធ្វើឱ្យបរិយាកាសបុណ្យណូអែលកាន់តែសប្បាយខ្លាំង និងអស្ចារ្យណាស់សម្រាប់នាង”។
ជាធម្មតា អ្នករៀបចំពិព័រណ៍បុណ្យណូអែលនៅទីក្រុង Sint-Truiden ដែលជាទីក្រុងមួយនៅភាគខាងកើតប្រទេសបែលហ្ស៊ិក បានបង្កើតកន្លែងជិះស្គីលើទឹកកកនៅខាងក្រៅ ប៉ុន្តែនៅឆ្នាំនេះ ពួកគេបានរើកន្លែងជិះស្គីក្នុងព្រះវិហារវិញ ដើម្បីជៀសវាងភាពត្រជាក់ និងទាញយកអត្ថប្រយោជន៍ពីកន្លែងប្រពៃណីផងដែរ។Christmas revellers ice skate down the aisle at Belgian church rink,  Lifestyle News - AsiaOne

លោក Philip Bronckaerts ប្រធានសមាគមពាណិជ្ជកម្ម Sint-Truiden ដែលជាអ្នករៀបចំពិព័រណ៍បាននិយាយថា “នេះគឺជាកន្លែងជិះស្គីអេកូឡូស៊ី ដែលមិនមានការបំភាយឧស្ម័ន CO2 ឡើយ ដោយព្រះវិហារនេះបានឈប់ធ្វើជាកន្លែងគោរពបូជាតាំងពីយូរយារណាស់មកហើយ”។

ទោះជាយ៉ាងណាក៏ដោយ កន្លែងជិះស្គីលើទឹកកក និងពិព័រណ៍បុណ្យណូអែលរបស់ទីក្រុងគឺបើករហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤។
គួរបញ្ជាក់ដែរថា វិហារ Minderbroeders ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៧៣១ ដោយស្ថាបត្យកម្ម Baroque និងគោរពបូជា Saint Francis Solanus ដែលជាព្រះសង្ឃអេស្ប៉ាញដែលគោរពបូជាភាគច្រើននៅអាមេរិកខាងត្បូង៕