ជប៉ុន៖ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ ដោយសារការវាយប្រហារជាបន្តបន្ទាប់មកលើមនុស្សដែលបង្កឱ្យមានការប្រកាសអាសន្ន។

យោងតាមគេហទំព័រអន្តរជាតិ Nippon ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ខ្លាឃ្មុំព្រៃរាប់ពាន់ក្បាលបានផ្លាស់ទីចេញពីតំបន់ជនបទទៅជិតទីផ្សារក្បែរទីក្រុង ដើម្បីស្វែងរកអាហារ ដោយតំបន់ខ្លះបានឃើញចំនួនខ្លាឃ្មុំកើនឡើងបីដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ ដូច្នេះចំនួននៃការមើលឃើញខ្លាឃ្មុំបានកើនឡើងជិតទ្វេដងនៅឆ្នាំនេះ ហើយការវាយប្រហារខ្លាឃ្មុំជាបន្តបន្ទាប់មកលើមនុស្សក៏បានបង្កឱ្យមានការប្រកាសអាសន្នផងដែរ។The Japanese created a strategy to deal with wild bears

ក្នុងឆ្នាំ ២០២៣ នេះមនុស្ស ៦ នាក់បានស្លាប់ និង ២១២ នាក់ទៀតបានរងរបួសដោយសារការវាយប្រហាររបស់ខ្លាឃ្មុំ ដែលជាឆ្នាំខ្ពស់បំផុតនៃអ្នកស្លាប់និងរបួសចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាទិន្នន័យក្នុងឆ្នាំ ២០០៦។ ក្រុមអ្នកជំនាញបាននិយាយថាចំនួននៃការវាយប្រហាររបស់ខ្លាឃ្មុំបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែការថយចុះនៃអាហារ និងផ្លែឈើធ្វើឱ្យសត្វខ្លាឃ្មុំជាច្រើនក្បាលមានការស្រែកឃ្លាន។ បច្ចុប្បន្នចំនួនខ្លាឃ្មុំពណ៌ត្នោតនៅកោះហុកកៃមានចំនួនរហូតទៅដល់ ១១.៧០០ ក្បាល ច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ ១៩៩០។Japan Faces Worst Wild Bear Attacks in Five Years During Covid - Bloomberg

ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំជាមធ្យម ៤,៩០០ ក្បាលក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមក្រសួងបរិស្ថាន។ ដូច្នេះហើយនៅឆ្នាំ ២០២៤ ប្រទេសនេះគ្រោងនឹងបាញ់សម្លាប់សត្វខ្លាឃ្មុំប្រមាណ ៦,៣០០ ក្បាល ដោយអ្នកជំនាញជឿថាខ្លាឃ្មុំអាចនឹងកើនឡើងដល់ ៨,០០០ ក្បាលនៅឆ្នាំក្រោយ។Japanese Officials Set Bounties on Bears Amid Extreme Rise in Attacks

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមានខ្លាឃ្មុំពីរប្រភេទគឺខ្លាឃ្មុំខ្មៅ និងខ្លាឃ្មុំត្នោត។ ខ្លាឃ្មុំខ្មៅតែងតែរស់នៅក្នុងព្រៃ ហើយជារឿយៗលាក់ខ្លួនពីមនុស្ស។ ទន្ទឹមនឹងនេះ ខ្លាឃ្មុំពណ៌ត្នោតដែលមានទំហំធំជាង តែងតែលេចឡើងកាន់តែជិតមនុស្ស ហើយអាចគំរាមកំហែង ឬវាយប្រហារទៅលើមនុស្សផងដែរ៕Who the hell are you?' Japanese man asks bear while it's attacking him -  Japan Today