ពេញមួយឆ្នាំ២០២៣នេះ សម្ព័ន្ធមិត្តធំៗរបស់ BRICS ដែលរួមមានប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង គឺបានចាប់ផ្តើមប្រតិបត្តិការធ្វើឲ្យកក្រើកវិស័យភូមិសាស្រ្តនយោបាយពិភពលោក។ ជាការពិតណាស់ ប្លុកនេះគឺតែងតែមានការជំទាស់ជាហូហែរទាក់ទងទៅនឹងសណ្តាប់ធ្នាប់ពិភពលោក ដែលអាមេរិកបានរៀបចំ។ ក្នុងន័យថា BRICS មានបំណងរួមចំណែកនៅក្នុងការអភិវឌ្ឍទៅវិស័យសេដ្ឋកិច្ចសកលឲ្យបានប្រសើរជាងមុន , របបគំហើញថ្មីៗ និងធានាបាននូរស្ថិរភាពការទូត។Brics turns ten | News | Eco-Business | Asia Pacific

កាលពីពេលកន្លងមកនេះ BRICS គឺតែងតែរិះរកគ្រប់មធ្យោបាយដើម្បីជំរុញគោលដៅ«ពហុប៉ូល» របស់ពួកគេនៅក្នុងប្រព័ន្ធអន្តរជាតិ។ ដូច្នេះហើយ ទាក់ទិនទៅនឹងការវិវត្តនិងកិច្ចសហការណ៍ជាបន្តបន្ទាប់ គឺមានរឿងសំខាន់២ដែល BRICS នឹងបន្តធ្វើដើម្បីឈានដល់ការផ្លាស់ប្តូររូបិយប័ណ្ឌសកល៖

ទស្សនវិស័យរបស់ BRICS គឺបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងអាប៊ីសាអូឌីត ដើម្បីរំរុញឲ្យប្រាក់ដុល្លារអាមេរិកចុះខ្សោយជាលំដាប់។ អារ៉ាប់ប៊ីសាអូឌីត គឺជាសម្ព័ន្ធមិត្តតូចមួយនៅក្នុង BRICS ហើយក៏ជាប្រទេសនាំចេញប្រេងដ៏សំខាន់នៅទូទាំងពិភពលោកផងដែរ។ ជាការពិតណាស់ ចិននិងអារ៉ាប់ប៊ីសាអូឌីតគឺបានយល់ព្រមគ្នាដើម្បីផ្លាស់ប្តូររូបីយប័ណ្ឌសកល ដែលជាបេសកម្មជំរុញឲ្យមានការប្រើប្រាស់រូបីយប័ណ្ឌក្នុងស្រុករបស់ខ្លួននៅក្នុងការទិញដូរប្រេង ជៀសជាងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ដូច្នេះ វានឹងបន្ថយឥទ្ធិពលប្រាក់ដុល្លារមួយផ្នែកធំទៅលើវិស័យប្រេងកាត ដែលជាហេតុឲ្យប្រាក់នេះចុះខ្សោយបន្តិចម្តងៗនៅទូទាំងសកលលោក។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃការផ្លាស់ប្តូរទីតាំងភូមិសាស្រ្តនយោបាយ ក៏ដូចជាការងាករ៉េរបស់អាប៊ីសាអូឌីតទៅចាប់យកខាងប្លុក BRICS វិញគឺជាចំណុចរសើប ដែលនឹងអាចមានលទ្ធភាពក្នុងការដកប្រាក់ដុល្លារ USA បាន។BRICS reshapes dynamics of international order - Global Times

ជាមួយនឹង ទំនាក់ទំនងយ៉ាងជិតស្និតរវាងចិននិងអារ៉ាប៊ីសាអូឌីត ក៏បានធ្វើការចុះកិច្ចព្រមព្រៀងទៅលើការផ្លាស់ប្តូររូបីយប័ណ្ឌរយៈពេល៣ឆ្នាំរវាងគ្នា ក្នុងទំហំទឹកប្រាក់សរុបប្រមាណនឹង ៦.៩៣ ពាន់លានដុល្លារ។ ជាងនេះទៅទៀត ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យរូបីយប័ណ្ឌចិនទាំងអស់នឹងជួយសម្រួលដល់ប្រជាជាតិទាំង២គឺទាំងចិននិងអារ៉ាប់រួម ក៏ដូចជាបង្កើនបរិមាណ និងលទ្ធភាពនៃការប្រើប្រាស់រូបីយប័ណ្ឌក្នុងស្រុកទាំងអស់នៃតំបន់មជ្ឈិមបូព៌ា។ នៅទីបំផុត វាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារអន្តរជាតិដែលចរាចរដោយរូបីយប័ណ្ឌដុល្លាររបស់សហរដ្ឋអាមេរិកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍នេះគឺនៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ វាគឺស្ថិតនៅលើកត្តាភូមិសាស្រ្តនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗរបស់មហាអំណាចទាំងអស់ ក៏ដូចជាអាមេរិកខំធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពនៃប្រាក់ដុល្លាររបស់ខ្លួនកុំឲ្យបាត់បង់ឥទ្ធិពល ខណៈBRICS វិញក៏ខំព្យាយាមដើម្បីឲ្យរូបីយប័ណ្ឌរបស់ខ្លួនរះឡើងលើឆាកអន្តរជាតិដូចគ្នាផងដែរ៕End of the Rand? New BRICS currency on the agenda