បុណ្យណូអែល ជាបុណ្យ ទិវាប្រសូតិ របស់ព្រះយេស៊ូគ្រិស ដែលគ្រឹស្តសាសនិកនៅទូទាំងពិភពលោកតែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៥ ខែធ្នូ។

ជាទូទៅ បណ្តាប្រទេសជាច្រើនតែងតែប្រារព្ធពិធីបុណ្យនេះ បើទោះបីជាប្រទេសខ្លះកាន់សាសនាព្រះពុទ្ធ ឬអុីស្លាម ក៏ដោយ។ ជាក់ស្តែងដូចជាប្រទេសកម្ពុជាយើង ក៏មានការប្រារព្ធពិធីបុណ្យនេះនៅតាមបណ្តាកន្លែងកម្សាន្ត ឬសាលាឯកជនមួយចំនួនផងដែរ ក៏ប៉ុន្តែមិនតម្រូវឱ្យឈប់មួយថ្ងៃពេញ ដូចទៅបុណ្យជាតិ ឬបុណ្យប្រពៃណីនោះទេ។30 Fun Christmas Facts and Holiday Triviaថ្វីបើបុណ្យណូអែល ត្រូវបានប្រារព្ធឡើងស្ទើតែគ្រប់ប្រទេសលើពិភពលោកយ៉ាងណាក្តី ក៏នៅមានប្រទេសមួយចំនួន នៅតែប្រឆាំងការប្រារព្ធពិធីបុណ្យនេះ នៅក្នុងប្រទេសរបស់ខ្លួន ដែលនាក់ប្រព្រឹត្តអាចឈានដល់ការជាប់ពន្ធនាគារថែមទៀតផងដែរ។11 Fun Ways to Celebrate Christmas All December Long | LoveToKnowខាងក្រោមនេះជាប្រទេស៥ ដែលដែលចាត់ទុកការប្រារព្ធបុណ្យណូអែល ជាអំពើខុសច្បាប់៖

• តាជីគីស្ថាន (Tajikistan) ជាប្រទេសចុងក្រោយគេ ដែលដាក់ការប្រារព្ធបុណ្យណូអែល ជាអំពើខុសច្បាប់Tajikistan: journalist was detained for taking a photo of Christmas tree -  ACCA• ប្រ៊ុយណេ (Brunei) ជាប្រទេសកាន់សាសនាអុីស្លាម ហេតុដូច្នេះការប្រារព្ធបុណ្យណូអែលនៅតាមសាធារណៈជាអំពើខុសច្បាប់ ក៏ប៉ុន្តែអាចប្រារព្ធបាននៅក្នុងតែព្រះវិហារប៉ុណ្ណោះChristians reflect on true spirit of Christmas, harking back to simpler  times - The Scoop• អារ៉ាប៊ីសាអូឌីត (Saudi Arabia) មិនត្រឹមតែ ហាមមិនឱ្យប្រារព្ធបុណ្យណូអែលនោះទេ សូម្បីតែបុណ្យ Halloween ក៏ត្រូវបានហាមប្រាមនោះដែរ ដោយជាប្រទេសកាន់សាសនាអុីស្លាមHow Do Saudis Celebrate Christmas? Quietly, but Less So. - The New York  Times• ចិន (China) នៅក្នុងប្រទេសចិន មានតែទីក្រុង ឈ្មោះថា Wenzhou នៃភាគខាងលិចប្រទេសចិន តែមួយគត់ ដែលហាមមិនឱ្យប្រារព្ធបុណ្យណូអែល ខណៈនៅទីក្រុងផ្សេងប្រព្រឹត្តបានធម្មតាChina Bans 'Un-Chinese' Christmas Celebrations in Schools, Colleges — Radio  Free Asia• កូរ៉េខាងជើង (North Korea) កាលដើមឡើយ ប្រទេសនេះធ្លាប់ប្រារព្ធបុណ្យណូអែល ក៏ប៉ុន្តែចាប់តាំងពីត្រកូល គីម (Kim) ឡើងកាន់តំណែង ការប្រារព្ធបុណ្យណូអែល ក្លាយជាអំពើខុសច្បាប់៕North and South Korea differ on Christmas tree decoration.