ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក Tripop Wongtrailak អភិបាលខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានធ្វើដំណើរមកកាន់ស្ថានីយប៉ូលិស ដើម្បីធ្វើសេចក្តីថ្លែងការណ៍មួយស្តីពីក្មេងស្ទាវខ្មែរ និងថៃមានជម្លោះគ្នា ហើយបណ្តាលឱ្យក្មេងស្ទាវថៃរងរបួសចំនួន២នាក់ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Work point news ។

បន្ទាប់មក នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្មេងស្ទាវខ្មែរបានជិះម៉ូតូបិទមុខ និងពាក់មួកសុវត្ថិភាព ហើយពួកគេបានបង្ហាញអាវុ.ធជាច្រើនប្រភេទ រួមទាំងគ្រា.ប់កាំភ្លើ.ងផង និយាយថា ៖ «បន្តិចទៀត ជួបគ្នា» ។ ក្រោយពីក្មេងស្ទាវខ្មែរបានបង្ហោះវីដេអូក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យពលរដ្ឋរស់នៅខេត្តរ៉ាក់យ៉ងមិនពេញចិត្ត និងបញ្ចេញមតិក្នុងបណ្តាញសង្គមជាច្រើននាក់ ។รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดี

លោក Tripop Wongtrailak អភិបាលខេត្តរ៉ាក់យ៉ងលើកឡើងថា ក្រោយកើតហេតុ ប៉ូលិសផ្នែកស៊ើបអង្កេតប្រចាំខេត្តរ៉ាក់យ៉ង និងប៉ូលិសប្រចាំស្ថានីយបានក្រាំ បានចាប់ខ្លួនក្រុមក្មេងស្ទាវខ្មែរដែលល្បីល្បាញក្នុងបណ្តាញសង្គម ចំនួន៣នាក់ និងកំពុងតាមចាប់ខ្លួនបក្ខពួក៤នាក់ទៀត ។ ប៉ូលិសនឹងបន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើក្រុមក្មេងស្ទាវខ្មែរ ។

ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពួកគេពីបទកាន់កាប់អាវុ.ធ និងគ្រា.ប់កាំភ្លើ.ងខុសច្បាប់ ដោយសារពួកគេបានយកអាវុ.ធចូលក្នុងភូមិ និងចោទប្រកាន់ពួកគេពីបទព្យាយាមសម្លា.ប់មនុស្ស និងលួចចូលមកប្រទេសថៃដោយខុសច្បាប់ ។ ប៉ូលិសបានរឹបអូសយកវត្ថុតាង គឺមួកសុវត្ថិភាព និងកាំបិ.ត ដែលពួកគេប្រើប្រាស់សម្រាប់បង្កហេតុ ព្រមទាំងគ្រា.ប់កាំភ្លើ.ងមួយចំនួនទៀត ។ រីឯកាំភ្លើ.ង ប៉ូលិសពុំទាន់រកឃើញទេ ។รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดี

កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមក្មេងស្ទាវថៃ និងខ្មែរ បានបង្ហោះសារក្នុងបណ្តាញសង្គមណាត់ទៅជួបគ្នាក្នុងចម្ការកៅស៊ូមួយកន្លែង ដែលស្ថិតនៅខាងក្រោយវត្ត «ខោបរថង» ដើម្បីវាយតប់គ្នា ។ ក្រោយមក បណ្តាលឱ្យក្មេងស្ទាវថៃរងរបួសចំនួន២នាក់ ។ លុះព្រឹកឡើង ប៉ូលិសថៃបានចាប់ខ្លួនក្មេងស្ទាវខ្មែរចំនួន៣នាក់ និងនាំមកកាន់ស្ថានីយប៉ូលិស ។รวบแล้ว 3 รายแก๊งวัยรุ่นกัมพูชาเหิมอัดคลิปโชว์อาวุธปืน ก่อเหตุไล่ทำร้ายอริ  : PPTVHD36

រីឯករណីមនុស្សមួយចំនួនបង្ហោះក្នុងបណ្តាញសង្គមថា ក្រុមក្មេងស្ទាវខ្មែរប្រកាសថា នឹងសម្លា.ប់ជនជាតិថៃ ហើយរត់គេចខ្លួនទៅប្រទេសកម្ពុជានោះ គឺមិនត្រឹមត្រូវទេ ព្រោះការបង្ហោះបែបនេះ ធ្វើឱ្យមានការស្ពប់ខ្ពើមជាតិសាសន៍ ។ ដូច្នេះ វាមិនដូចសារព័ត៌មានថៃមួយចំនួនចុះផ្សាយថា ក្មេងស្ទាវខ្មែរប្រកាសធ្វើបាបជនជាតិថៃនោះទេ ដោយសារក្មេងស្ទាវថៃ និងខ្មែរធ្លាប់មានរឿងឈ្លោះប្រកែកគ្នាពីមុនមក ហើយក្រុមទាំងពីរនេះ ក៏មានក្មេងស្ទាវថៃនៅក្នុងនោះដែរ មិនមែនមានតែខ្មែរទេ ។ ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានថៃធ្វើឱ្យអ្នកស្រុកភ័យខ្លាច ។จับ 3 เขมร ยกแก๊งถล่มโจ๋ไทยเจ็บ 2 ล่ามือโพสต์หวั่นลามกระทบไทย-กัมพูชา -  ข่าวสด

ចំណែកអ្នកស្រុករស់នៅឃុំសាកដូននិយាយថា ពួកគេភ័យខ្លាចក្រុមក្មេងស្ទាវខ្មែរ ហើយពួកគេជឿថា ក្មេងស្ទាវខ្មែរនៅតែខឹងសម្បារ ហើយអាចបង្កហេតុការណ៍តាមអ្វីដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គម ៕รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดีប្រភព ៖ work point news