ប្រទេសថៃ៖ កសិករ Tanyapong Jaikham និងកម្មករមួយក្រុមបានបង្កើតរូបភាពឆ្មាមួយក្បាលកំពុងដេកក្នុងវាលស្រែ នៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់ឆ្មា។

យោងតាមគេហទំព័រអន្តរជាតិ Rice News Today ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា កសិករ Tanyapong និងកម្មករកសិដ្ឋានមួយក្រុមបានដាំស្រូវនៅតាមកន្លែងផ្សេងៗក្នុងចំការ នៃខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីបង្កើតជារូបរាងឆ្មាដ៏ធំមួយនៅក្នុងវាលស្រែ ក្នុងគោលបំណងទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់សត្វឆ្មា។Thai rice farmer makes art with plantings that depict cats | Reuters

កសិកររូបនេះបាននិយាយថា ដំណើរការនៃការបង្កើតរូបភាពឆ្មានៅក្នុងវាលត្រូវពឹងផ្អែកលើកូអរដោនេ GPS ដើម្បីកំណត់ទីតាំងដាំស្រូវឱ្យបានសមស្រប។ លោកបន្តទៀតថា វាសំខាន់ខ្លាំងណាស់ក្នុងការមានទីតាំងច្បាស់លាស់ ដើម្បីឱ្យស្រូវលូតលាស់បានល្អនឹងផ្លាស់ប្តូរពណ៌បន្តិចម្តងៗតាមពេលវេលា។ ដូច្នេះនៅពេលច្រូតកាត់ ស្រូវទុំនឹងបង្កើតរូបភាពឆ្មាពណ៌មាសរបស់ Cooper ដែលយើងយកជាគំរូ»។Rice fields turned into giant cat art by Thai farmer - BBC Newsround

Tanyapong ក៏បានបន្ថែមទៀតថា យើងបានសាងសង់ប៉មមើលទេសភាពជាច្រើននៅជុំវិញវា ដោយជឿជាក់ថា ភ្ញៀវទេសចររាប់ពាន់នាក់នឹងមកទីនេះដើម្បីមើលស្នាដៃសិល្បៈនៅវាលស្រែ។ ស្នាដៃនេះត្រូវបានបំផុសគំនិតដោយពាក្យថា “មានត្រីនៅក្នុងទឹកមានស្រូវនៅក្នុងវាល” របស់ប្រជាជនថៃដើម្បីបង្ហាញពីភាពរុងរឿង។
លោក Tanyapong បាននិយាយថា អ្នកដែលចង់ស្វែងយល់បន្ថែមអំពីការរួមបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យា ក៏អាចមកមើលទីតាំងនេះបាន ដើម្បីទទួលយកបទពិសោធន៍ផងដែរ។Thai Farmer Turns Rice Paddies into Whimsical Cat Art with Rainbow Rice

កាលពីមុន អង្ករប្រើសម្រាប់តែហូបប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា មធ្យោបាយច្នៃប្រឌិតថ្មីនេះអាចឱ្យយើងអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្មព្រមគ្នា»។ ហេតុនេះហើយ ក្នុងនាមយើងជាអ្នកនាំចេញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃ នឹងកំណត់គោលដៅនាំចេញអង្ករចំនួន ៨.៥ លានតោននៅឆ្នាំនេះ៕