បន្ទាប់ពី រឿន ណាត រងមតិប្រតិកម្មពីជនជាតិថៃក្រោយតុបតែងខ្លួនដូច Lisa អ្នកគាំទ្រកម្ពុជាហួសចិត្តយ៉ាងខ្លាំងដោយបានលើកឡើងថាគ្រាន់តែជាការតុបតែងខ្លួនតាមអាយដលមិនបាន ខណៈអ្នកគាំទ្រកម្ពុជាថា រឿន ណាត ស្អាតជាង Lisa ទៅទៀត។ ទន្ទឹមនឹងការសរសើរថា រឿន ណាត ស្អាតជាង Lisa នេះដែរក៏មានអ្នកមួយចំនួនតូចលើកឡើងថា រឿន ណាត មានសម្រស់ស្អាតតាមបែបធម្មជាតិហើយមិនចាំបាច់តុបតែងខ្លួនដូចជានរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlhbbVhkj0Ts1ZjH-QiNLgQDjPuduABJU9qZtLfChAzRUUPvkCK98Q3ngiYdDjWjFnSiKX-b322yv3EyxED_ZLV-USge9WchWObqfBAZ1Vcc-i3nm9LDCV1n-6LaJ51rr6PIi9W9rSJGxdAUNHnQ9RFYJOYYwEpzCoR46WaZuTK2LFqEFBfTgQyzk3pvQ/s1350/347598679_3614538748776686_3530033898912525691_n.jpg

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានក្លាយជាផ្ទាំងស៊ិបរបស់អ្នកលេងបណ្តាញសង្គមជនជាតិថៃមួយចំនួនក្រោយពីតារាស្រីរូបនេះបានតុបតែងខ្លួនដូចជា Lisa សមាជិកក្រុម BLACKPINK ។ ក្រោយពីបង្ហោះរូបភាពច្រើនសន្លឹកនៅលើបណ្តាញសង្គមរួចខណៈដែលទាំងម៉ូតសំលៀកបំពាក់ ម៉ូតសក់ ការធ្វើស្ទាយ៍ថតរូបជាដើម ជនជាតិថៃបានបញ្ចេញប្រតិកម្មលើការបង្ហោះរបស់នាង រហូត រឿន ណាត សម្រេចចិត្តបិទខម្មិនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7tMXu74rZBPkojTT4OiyPoeG0g_TLY4fRJ8-j3V7ktcNIquagr-PT-ytdFO1DnjdbNTIAwPSU-xkdpDrnuR0TV8AJ3PcAJQCNnAFuiNgg0rXmAlVRReORUQI_pJdQ8Q3jE9jMwj3fdkOgG-KeSuSgBLqvWNesN9QOOGetBHcP683d2CubPz3HVJ9f3s/s2048/409401792_3685901518309586_9053340451865672809_n.jpg

ក្រោយពីរឿងនេះបានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមអ្នកគាំទ្រកម្ពុជាសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើអ្នកលេងបណ្តាញសង្គមថៃ គ្រាន់តែ រឿន ណាត ធ្វើតាមអាយដលខ្លួនក៏មិនបានអ្នកណាៗក៏មានអាយដល ហើយមិនមែនមានតែ Lisa ទេជាម្ចាស់កម្មសិទ្ធិម៉ូតសំលៀកបំពាក់នេះ។ អ្នកគាំទ្រក៏លើកឡើងទៀតថា បើអ្នកផ្សេងតុបតែងខ្លួនដូច Lisa អ្នកលេងបណ្តាញសង្គមថៃមិនបញ្ចេញប្រតិកម្មទេ ប៉ុន្តែដោយសារជនជាតិខ្មែរទើបបញ្ចេញប្រតិកម្ម។ ហួសចិត្តនឹងអ្នកលេងបណ្តាញសង្គមថៃពេកអ្នកគាំទ្រកម្ពុជាក៏បានលើកឡើងដែរថាពេលរូបភាពរបស់ រឿន ណាត ផ្ទឹមគ្នាជាមួយ Lisa រឿន ណាត ស្អាតជាង lisa ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIGzT87RbcAk2cy09Wy4_spZkQVqT7DF0huQjiqw-AAIMUEWSYXPwmpp7owiGu2MRlRCYKEmtjqbL2Ob0D5vEpte6jps6Z3zUhnH86u-Ajrq1EFcvD4MhS6oEnpJEedGG52B4xhyphenhyphenY1ZGtobmXO1mCy5TJ5uahc9jX367Ou-RsHGJflu_PoYpsLPyX9hE/s2048/410387274_3685901448309593_6571005402682585402_n.jpg

ជាមួយការសរសើរថាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ស្អាតលើស Lisa អ្នកមួយចំនួន ក៏រិះគន់ រឿន ណាត ដែរថាមិនចូលចិត្តថៃប៉ុន្មានទេប៉ុន្តែនាងនៅតែជៀសថៃមិនរួច ធ្វើខ្លួនដូចជាតារាជនជាតិគេទើបនាំឱ្យមានការមិនពេញចិត្ត ខណៈមានការលើកឡើងថា រឿន ណាត ស្អាតស្រាប់ហើយមិនចាំបាច់ធ្វើខ្លួនដូចជានរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv91BW5wCgtu_Bi2PYbe_wWvyylHGukALJXqlLlunRpuSF-ISI-gRdl6G-F9gixGDsBBs2_BT6wZh36whUqsMgMNmkwVGaiVUG_4XKu1j9wXAzW5hhjeYoKUu_4dC6q0JyeTFVXLEFJaby7Vv7XJ_d4fDn6CHiTLL8DJguBVcc8FjvN5uzHOsgQV-a6hI/s900/348224869_1018295606245226_899670284412446816_n.jpg

ការដែលមានមតិមួយចំនួនលើកឡើងបែបនេះគេចាំបានដែរថា រឿន ណាត ធ្លាប់បាននិយាយលើបណ្តាញសង្គមកាលពីខែមីនា ថាក្នុងរយៈពេល៥ឆ្នាំមកនេះនាងមិនដែលជាន់ទឹកដីថៃចាប់តាំងពីប្រកួតនៅក្នុងកម្មវិធី Miss Universe ឆ្នាំ២០១៨ដោយសារតែកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង ខណៈនាងបាននិយាយថាខ្លូនមិនចេះអៀបអប ស្របពេលបវរកញ្ញាថៃម្នាក់ប្រមាថជាតិសាសន៍ខ្មែរ។

យ៉ាងណាមិញ ការតុបតែងខ្លួនដូច Lisa រឿន ណាត បានអះអាងយ៉ាងច្បាស់លាស់ថាវាគ្រាន់តែជាការស្រលាញ់របស់នាងទៅអាយដលប៉ុណ្ណឹង ហើយនាងមានការគោរពស្រលាញ់ទៅលើ Lisa ខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzSH3jXlUn6uxBqRtGCmjcAHWpBmRlMUh1yeqgJ3uwgsJHKUPccWtCqekLVPABIROV1y4mhlN0HBx64USp03rjFs4_H0zDFpT5GGoqwro5Sr84bucKAApVYDD9zHFaLxnc3AczQMR5g-Q17pQhKJnMfUB1SgubaF2qIRaQUYQHANazMTBheCtMbRG3yI/s1280/photo_2023-12-18_15-45-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gti32SfW1qaONDa5Xf7R7rpGCBdremhlPYSItf2Er2GyKrLdcnng2yLoEt6UtHUzIZYCWLKujZRcua2aDA60SnbjehXjr4RumOCD8Ni0_0-DE6bfXgK78jJwXEUTTxgNUt5Kv5XHFOffR6JfQV7QxpOnc6h4XMOwH9V4hmCQyTmAXm1vedyv3MMaloI/s1280/photo_2023-12-18_15-45-06%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBxJKG9cUU_QI1kshPBh_rphnqVABhSW7CxwgZFZGSauneCpv4DdTbgD5F44FoF98gMympjrjEg49Fg9g66dX3rrlx6THqSUyHFufhIZ8zK3mIC9s4-x4YJL1tQ2uMMwIdGIyulGjFRsBHjAIOMYo-ksmLC0AkhxEitmW36aa82m8AgUtcfoZGiNA9dY/s1280/photo_2023-12-18_15-45-06%20(2).jpg