បច្ចុប្បន្នរថយន្តអគ្គិសនីកំពុងឈានមុខគេនៅលើទីផ្សារអន្តរជាតិដោយសារគុណភាព ក៏ដូចជារូបរាង រួមជាមួយតម្លៃ និងរចនាសម្ព័ន្ធរបស់វា។ ដូច្នេះហើយតើអ្នកដឹងទេថា ម៉ូដែលរថយន្តអគ្គិសនីប្រភេទណាខ្លះ ដែលមានតម្លៃថ្លៃជាងគេ ក៏ដូចជាពេញនិយមបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ នេះ?

១.Aspark Owl៖ Aspark Owl គឺម៉ូដែលរថយន្តអគ្គិសនីតែមួយគត់ពីប្រទេសជប៉ុនក្នុងបញ្ជី នឹងត្រូវបានណែនាំនៅចុងឆ្នាំ ២០១៩ ។ Owl មានកម្លាំង 1,980 សេះ និងអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.69 វិនាទី ដែលជាចំនួនចាត់ទុកថាលឿនបំផុតនៅលើពិភពលោក។ រថយន្តអគ្គិសនីនេះផលិតបានតែ 50 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលក្នុងនោះ 10 គ្រឿងគឺសម្រាប់ទីផ្សារអាមេរិកខាងជើង ដោយវាមានតម្លៃ 3.56 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Stunning & powerful Aspark Owl electric hyper car goes on the road in  Monaco & attended Top Marques - ASPARK

២.Lotus Evija៖ ចំពោះម៉ូដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអង់គ្លេសនេះវិញ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការរចនាដ៏គួរឱ្យចាប់អារម្មណ៍របស់វា ជាពិសេសផ្នែកខាងក្រោយ។ រថយន្តអគ្គិសនី Lotus Evija មានទម្ងន់ជាង 1,678 គីឡូក្រាម ជាមួយនឹងកម្លាំង 1,972 សេះ និងបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង 3 វិនាទី ដែលល្បឿនអតិបរមាកំណត់ត្រឹមតែ 350 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានតែ 130 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃ 2.5 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Gawp at these images of a Lotus Evija in the wild | Top Gear

៣.Pininfarina Battista៖ Battista គឺជារថយន្តអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុនអ៊ីតាលី ជាមួយនឹងកម្លាំង 1,877 សេះ និងឈានដល់ 1.79 វិនាទីសម្រាប់ការបង្កើនល្បឿន 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ បច្ចុប្បន្ន Battista មានតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។The Pininfarina Battista is more than just face-warping acceleration | Ars  Technica

៤. Rimac Nevera៖ រថយន្តអគ្គិសនី Nevera មានកម្លាំង 1,877 សេះ ជាមួយនឹងកំណែ Time Attack ។ រថយន្តនេះបានបំបែកកំណត់ត្រាចំនួន 23 សម្រាប់ល្បឿន និងការបង្កើនល្បឿន ដែលឈានដល់ 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.74 វិនាទី និងឈានដល់ល្បឿនអតិបរមា 402 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ Rimac Nevera ផលិតបានតែ 150 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ជាមួយនឹងតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Rimac Nevera 2023 review | evo

៥.Hispano Suiza Carmen Boulogne៖ ជាមួយនឹងតម្លៃ 1.8 លានដុល្លារអាមេរិក រថយន្តអគ្គិសនី Hispano Suiza Carmen Boulogne មានប្រភពមកពីប្រទេសអេស្ប៉ាញ ដែលកំណែស្តង់ដារត្រូវបានដាក់ឱ្យដំណើរការនៅឯការតាំងពិពណ៌ទីក្រុងហ្សឺណែវក្នុងឆ្នាំ 2019។ នៅក្នុងកំណែរថយន្តអគ្គិសនី Boulogne គឺមានសមត្ថភាព 1,100 សេះ ជាមួយនឹងម៉ូទ័រអេឡិចត្រិចចំនួន 4 នឹងជាម៉ូដែលរថយន្តអគ្គិសនីដែលមានការរចនាមិនធម្មតាបំផុតនៅក្នុងបញ្ជី៕Hispano-Suiza Carmen - Wikipedia