កម្មវិធីពេលព្រឹកនៃពិធីមង្គលការរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល មានអ្នកសិល្បៈល្បីៗនិងអ្នកជំនួញអនឡានជាច្រើនរូបចូលរួម ហើយអ្វីដែលមហាជននឹកស្មានមិនដល់នោះគឺលេចវត្តមានរបស់អ្នកនាង ស្រីអូន ចូលរួមពិធីមង្គលនេះដូចគ្នាទាំងកាលពីមុនអ្នកទាំងពីរមានបញ្ហានឹងគ្នាវាយប្រហារទីផ្សារអនឡាញលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIAcsPjsKMNQppM_Au1LXJOgaYHfkhWHiaS4jngqBrT3rM2NjCiFeeYRBbvXDr5oked2pWyjqmRC00J342FMjMi8TEryCJ577-poTLiHBlqkG3jScC5ZVNxqe4hfgPC46SJ-7O32kaPtgFnthu63oY6sICSTbTsbSJMOnyC3fi2J_eM55Q7ftfa51ipWw/s1440/image_2023-12-04_09-07-10.png

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃសិរីសួស្តីជ័យមង្គលគូស្វាមីភរិយាថ្មី ថៅកែពេជ្រ ទ្រី ដាណា និងលោក រស់ រាជ្ជសាល ជាម៉ូដែលសម្បូរសាច់ដុំកង់ៗ ដោយមានការរៀបចំពិធីយ៉ាងអធិកអធមក្រោមវត្តមានអ្នកមានមុខមាត់ក្នុងសង្គម តារាប្រុសស្រីច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗជាច្រើនចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWkTsP4bBXwxl5bxVUbkVrT6cZzL8LN-GRufw6BFA5o2DDt1NzTirVP8UBNdJbgpsqwHDWjPZkFDHKSQdMrUAOYeojQgL0ucWwQesBwR0Lk2zq5drqOpf6TMmCFZCLrDxXwO9mwnYqH8hyphenhyphenhOc6MVueZsIabZPBfgX88NhMZYP1kYH2Aqa3T5UOBzZmn_4/s2048/image_2023-12-04_09-07-27.png

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះកម្មវិធីពេលព្រឹកពិធីមង្គលការនេះលេចវត្តមានអ្នកនាង ស្រីអូន ថៅកែសម្រស់ធម្មជាតិចូលរួមផងដែរធ្វើឱ្យអ្នកតាមដានស្រឡាំងកាំង និងបានក្លាយជាប្រធានបទជជែកយ៉ាងច្រើននៅលើបណ្តាញសង្គម។ ភាពភ្ញាក់ផ្អើលចំពោះវត្តមានរបស់ ស្រីអូន ចូលរួមពិធីមង្គលការលោកស្រី ទ្រី ដាណា នេះដោយសារតែកាលពីមុនអ្នកជំនួញទាំងពីររូបនេះប៉ះពារគ្នាទៅលើទីផ្សារអនឡាញយ៉ាងក្តៅគគុកបញ្ចេញផលិតផលស្រដៀលៗគ្នាដេញជើងគ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI1ZrU3V-knN4vOYnvs1aT2um9EuQGgOEZPRuSsLcUcIoDnHdca2uJn8gMNs1LjCuf0gd5oaifF4T__zsl0Au_mGexSIq8SoTlKW1gvgymzRs0c0qk8tahNJFmCwxdCXGR4VJMlFbwjxYkEpgghtAtZa7Pjc_MaRG8pd-yzk4z-OUT-HZHD9WWFhTp9e4/s2048/image_2023-12-04_09-07-41.png

ទន្ទឹមនឹងភាពភ្ញាក់ផ្អើលនេះផងដែរអ្នកលេងបណ្តាញសង្គមក៏សង្កេតឃើញថាពេលនេះអ្នកនាង ស្រីអូន ចាប់ផ្តើមស្រស់ស្រាយឡើងវិញហើយបន្ទាប់ពីជួបបញ្ហានាពេលកន្លងមកដោយក្នុងពិធីមង្គលការ អ្នកនាង ស្រីអូន និងលោកស្រី ទ្រី ដាណា បានជជែកគ្នាប្រកបដោយស្នាមញញឹមទៅវិញទៅមកដោយបំភ្លេចចោលបញ្ហារបស់អ្នកទាំងពីរកន្លងមក ខណៈអ្នកនាង ស្រីអូន ក៏បានចូលទៅកាត់សក់បង្កក់សិរីសួស្តីដល់គូស្វាមីភរិយាមួយគូនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggbOof-FXxj5XN4jID_z7CQLk4HIU4DMAMqlA3dhFbG8PXjakzWxt7886XRqgUUnGn470-tVLaq-PlQP-M7kwZI-1ZWBKqQALxMg-ZWtote-YX-3_dpbroN4cVxbiTx_V3Fjw0qeLme5_UULDty7lbvyEXZ3SaofUqX8B_taaxXyIsiErt6na8EHpJSQU/s1950/image_2023-12-04_09-07-57.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHE5OZaTms1T9WswJE9bL3ljaNUqGwbcyXy438PVS4N3vOaD5i4L5921c7D0gTZRpnRQ4BQ7y0kfVcZyk4jfznomf2UanNZfaUSABpmTJQkaBPVVuchyphenhyphenH_7VlHXIhhLvRhC0iCT7CUf9UbGdaGsgGKaX-4RUvM_lEAlDXrOltzobgJy8r3RfM5kTLZmEU/s1280/photo_2023-12-04_09-04-41.jpg