នៅថ្ងៃទី២៧ ខែវិច្ឆិកា Taylor Swift បានបញ្ចប់ការប្រគំតន្ត្រីឆ្នាំនេះនៅប្រទេសប្រេស៊ីលហើយនឹងបន្តដំណើរទេសចរណ៍នៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រគំតន្រ្តី Eras Tour បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៣ មានការប្រគំតន្រ្តីនៅក្នុងប្រទេសចំនួន ៦ រួមមានសហរដ្ឋអាម៉េរិក កាណាដា ម៉ិកស៊ិក អាហ្សង់ទីន និងប្រេស៊ីល ជាមួយនឹងការសម្តែង ៦០ Shows ដែលជាមធ្យមមានច្រើនជាងបីម៉ោងក្នុងមួយ Show។ ការប្រគំតន្រ្តីនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងធ្វើឡើងក្នុងប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី។How to get Taylor Swift Eras tour tickets, by people who haveទស្សនាវដ្ដី Forbes បាននិយាយថា ការប្រគំនេះរកចំណូលបានប្រហែល ១៤ លានដុល្លារក្នុងមួយយប់ ដោយអ្នកជំនាញប៉ាន់ប្រមាណថាប្រាក់ចំណូលរបស់ការប្រគំតន្រ្តីដំណើរទេសចរណ៍នេះអាចឈានដល់ជាង ៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថាតារាចម្រៀងរូបនេះជួយកន្លែងដែលនាងទៅប្រគំតន្រ្តីទាក់ទាញអ្នកទេសចរ រួមចំណែកក្នុងការបង្កើតប្រាក់ចំនួន ៥.៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិក។Taylor Swift announces 2023 'Eras Tour' of U.S. stadiums; international  dates to come

នៅក្នុងខែតុលា Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយសារភាពជោគជ័យនៃ កម្មវិធី Eras Tour និងឈានដល់ ២.២ ពាន់លានដុល្លារបន្ទាប់ពីកម្មវិធីនៅអាម៉េរិកខាងជើងដែលរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាអត្រាខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី។
កត្តានេះហើយមានអ្នកជំនាញ និងសារព័ត៌មានជាច្រើនបានអត្ថាធិប្បាយថា Eras Tour “បានវាយលុក” ពិភពលោកដោយសារការវិនិយោគ និងយុទ្ធសាស្ត្របង្កើតរូបភាពដ៏ឆ្លាតវៃរបស់របស់ Taylor ហើយនាងជាអ្នកជំនួញដ៏មានទេពកោសល្យ។Why Taylor Swift's Eras Tour Has Made So Much Money | TIMEយោងតាម variety eras tour review រៀបរាប់អំពីអាជីពទាំងមូលរបស់ Taylor ថាជាការវិនិយោគច្រើនបំផុត។ អ្នកចម្រៀងបានយកចិត្តទុកដាក់លើការរៀបចំជាច្រើនសូម្បី ឆាក ស្គ្រីន ក្បាច់រាំ ពន្លឺនិងសំឡេងត្រូវប្រកបដោយគុណភាពល្អ។ ជារៀងរាល់ពេលនៃការប្រគំតន្រ្តី តារាចម្រៀងរូបនេះ សម្តែងចម្រៀងប្រមាណ ៤៤បទ និងចម្រៀងពីរបទ ដែលមិនមានក្នុងបញ្ជី ដើម្បីបង្កើតការភ្ញាក់ផ្អើលជូនអ្នកគាំទ្រ។ លើសពីនេះ Taylor Swift បានលះបង់ខ្លួនឯងក្នុងការសម្តែងនីមួយៗ ដោយបង្ហាញពីជំនាញរាំ លេងឧបករណ៍តន្ត្រី និងការបញ្ចេញសំឡេងអស់ពីកម្លាំងកាយចិត្ត។Buy Last-Minute Taylor Swift Eras Tour Tickets for Canada, 2024 Dates – The  Hollywood Reporter

មិនត្រឹមតែផ្តោតលើសកម្មភាពនានាប៉ុណ្ណោះទេសូម្បីសំលៀកបំពាក់របស់តារាចម្រៀងរូបនេះក៏ត្រូវបានរចនាឡើងដើម្បីតំណាងឱ្យរចនាប័ទ្មនៃសម័យនីមួយៗ ពីម៉ាកល្បីៗដែលភាគច្រើនត្រូវចំណាយពេលជាង ៣០០ម៉ោងទៅលើសំលៀកបំពាក់របស់នាង។ មិនត្រឹមតែមានភាពស្រស់ស្អាតចំពោះខ្លួនឯងប៉ុណ្ណោះទេតែការរៀបចំទាំងមូលត្រូវធានាថាសំលៀកបំពាក់របស់នាង និងអ្នករាំ និងឆាកនឹងមានភាពចុះសម្រុងគ្នា។Taylor Swift Sets Eras Tour International Dates

លើសពីនេះ អ្នកជំនាញជាច្រើននិយាយថា ការផ្សព្វផ្សាយដ៏ឆ្លាតវៃ និងយុទ្ធសាស្ត្របង្កើតរូបភាពរបស់ Taylor ជួយដំណើរទេសចរណ៍ទាក់ទាញការចាប់អារម្មណ៍។ តារាចម្រៀងរូបនេះបានប្រើប្រាស់បណ្ដាញសង្គមយ៉ាងពេញលេញដើម្បីផ្សព្វផ្សាយដំណើរកម្សាន្ត ដោយបង្ហោះរូបភាព វីដេអូ និងកាលវិភាគដែលទាក់ទងគ្នា។ នាងក៏បានចេញខ្សែភាពយន្តមួយដើម្បីបង្កើនការយល់ដឹងអំពីដំណើរទេសចរណ៍របស់នាងដូចគ្នា។ យោងតាម Box Office បានឱ្យដឹង ថាភាពយន្តឯកសារ The Eras Tour រកចំណូលបានជិត ២៥០ លានដុល្លារ ដោយបំបែកកំណត់ត្រានៃការកក់សំបុត្ររបស់ខ្សែភាពយន្ត Spider-Man: No Way Home (2021) ខណៈ គម្រោងនេះចំណេញច្រើនជាងថវិកាផលិត១០ទៅ២០លានដុល្លារ។Taylor Swift's The Eras Tour Is a 3-Hour Career-Spanning Victory Lap

អ្នកជំនាញផ្នែកតន្ត្រីមានប្រសាសន៍ថា “Taylor គឺជានាយកប្រតិបត្តិទីផ្សារឈានមុខគេក្នុងប្រវត្តិសាស្ត្រតន្ត្រី។ នាងដឹងយ៉ាងច្បាស់អំពីម៉ាកយីហោផ្ទាល់ខ្លួន” ។ ទំនាក់ទំនងជិតស្និទ្ធរវាង Taylor និងអ្នកគាំទ្ររបស់នាងបានជួយឱ្យ Eras Tour មានភាពល្បីល្បាញ។ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard បាននិយាយថា បទចម្រៀងរបស់តារាចម្រៀងរូបនេះ បង្កប់នូវមនោសញ្ចេតនា ស្នេហា មិត្តភ័ក្តិ និងទំនាក់ទំនងរបស់អ្នកស្តាប់ជាច្រើនជំនាន់។ អ្នកគាំទ្រជាច្រើនធំឡើងជាមួយនឹងទំនុកច្រៀងទាំងនោះ ហើយបាននាំកូនទៅចូលរួមការប្រគំតន្ត្រីរបស់តារាចម្រៀងរបស់ពួកគេ។Taylor Swift begins international leg of her Eras Tour in Mexico

Taylor បានប្រាប់អ្នកគាំទ្រក្នុងការប្រគំតន្រ្តីថានាងបានសរសេរអំពីអ្វីដែលនាងបានឆ្លងកាត់ក្នុងជីវិត ហើយមានអារម្មណ៍រំជួលចិត្តណាស់។ នាងគិតថានាងជាមនុស្សតែម្នាក់គត់ដែលមានអារម្មណ៍បែបនេះរហូតដល់អ្នកទាំងអស់គ្នាច្រៀងបទចម្រៀង ហើយនាងមិនឯកាទៀតទេ”។ឆ្លើយតបនឹងក្តីស្រលាញ់របស់តារាចម្រៀងរូបនេះ រាល់រាត្រីនៃការប្រគំតន្ត្រីមានអ្នកគាំទ្រជាង ៧០,០០០ នាក់ស្រែកហ៊ោ និងទះដៃគាំទ្រ idol របស់ពួកគេ។

ទាំងអស់នេះហើយធ្វើឱ្យតារាចម្រៀងប៉ុបវ័យ៣៣ឆ្នាំរូបនេះជោគជ័យខ្លាំងដំណើរទេសចរណ៍របស់ខ្លួនហើយក៏ជាអ្នកសិល្បៈដ៏ពូកែម្នាក់មិនចាញ់គេក្នុងវិស័យចម្រៀងបច្ចុប្បន្ន៕5 Things To Know Before Seeing Taylor Swift At “The Eras Tour” – The Torch