ថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្ហាញពីកិត្យានុភាព និងឥទ្ធិពលរបស់ពួកគេជាមួយនឹងសមិទ្ធផលដ៏ពិសេសបន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងពិសេសមួយដែលធ្វើឡើងដោយព្រះមហាក្សត្រអង់គ្លេស។ នៅថ្ងៃទី២២ វិច្ឆិកា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Royal Family បានបង្ហាញឱ្យឃើញថា សមាជិកក្រុម BLACKPINK បានទទួលមេដាយកិត្តិយសMBE(Member of the Order of the British Empire) ក្នុងការទទួលស្គាល់តួនាទីរបស់ពួកគេជាអ្នកតស៊ូមតិសម្រាប់កិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ។ នេះជាលើកដំបូងហើយដែលមានសិល្បករមិនមែនជាជនជាតិអង់គ្លេសដែលមានសមិទ្ធផលបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3ivMzkM5e6p2j6PupWanNlcauPyfzhEMCneluEBXAUG0x1x420zGEVIa6QbQbPNSGCx96iv3N7Nj1UO3Y4tp_Yt4bzXEriaoSapbRbZ7DzJ_IZkSJYXTm9KG4JVfZBy9e5XvDAfbWyV_rHUnD0CVId0zNqOCg9sj_l5scyYxGVKP2DFULFS46KC11C4/s1440/image_2023-11-23_11-07-32.png

មេដាយ MBE ត្រូវបានផ្តល់ឱ្យមនុស្សសម្រាប់ការរួមចំណែកជារង្វាន់របស់ពួកគេចំពោះសិល្បៈ និងវិទ្យាសាស្ត្រ ធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព និងសេវាសាធារណៈនៅខាងក្រៅសេវាស៊ីវិល។ វីដេអូបង្ហាញពីមេដាយប្រាក់ដែលអ្នកដែលទទួលបាន មេដាយប្រភេទនេះត្រូវបានគេចាត់ទុកថាមានកិត្យានុភាពខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiywYx2FkE0EQkufB4CrVvEtJH4BERoL8TvaBamUrgezn1yzHpjm8WKJFOk4V-G3_8_e2M1nW-Mfa9devib3to1GzOzKr1exbwlpLKYXOxHFWHl8jB9snrxvAKESwTSffEPvAWDr5rIi2qVir0wNkVePH-0zf6UzJ3KgbHSWoc0uW5-M4jrqUzPYYYemtM/s2048/image_2023-11-23_11-07-32%20(2).png

សមាជិកទាំង៤របស់ BLACKPINKរួមមាន Rosé Lisa Jennie និង Jisooបានស្លៀកពាក់យ៉ាងស្រស់ស្អាតនិងសមរម្យ។ បន្ទាប់មកស្តេច Charles III ប្រទាលមេដាយកិត្តិយស MBE ទៅកាន់ពួកគេដោយទ្រង់ផ្តល់កិត្តិសចាប់ដៃនិងមានព្រះបណ្តូលមួយចំនួនទៅកាន់ BLACKPINK ផងដែរ។
បន្ទាប់ពីទទួលបានមេដាយកិត្តិយស MBE សមាជិកទាំង៤បានថតរូបមួយចំនួនដោយអារម្មណ៍សប្បាយចិត្ត ហើយត្រូវបានអ្នកគាំទ្រចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញដោយសារអបអរសាទរយ៉ាងកក់ក្តៅសម្រាប់ក្រុមចម្រៀងនារីនេះដែលបានបង្កើតប្រវត្តិសាស្ត្រជាតារា K-Pop ដំបូងដែលទទួលបានតំណែងដ៏មានកិត្យានុភាពដែលជាសិល្បករ មិនមែនជាជនជាតិអង់គ្លេសដំបូងគេ ដែលបានទទួលមេដាយដោយរាជវង្សានុវង្សចូលរួមជាមួយសិល្បករជនជាតិអង់គ្លេសក្រុម The Beatles និង Adele៕