ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលគ្រូបង្រៀន និងកូនសិស្សប្រមាណ១០០នាក់របស់សាលារៀន «បានណាមផុ ហិនឡាត» ស្ថិតនៅឃុំធុងណាឡៅ ស្រុកខនសាន ខេត្តជ័យភូមិ ប្រទេសថៃ កំពុងប្រមូលផ្តុំគ្នានៅមុខអគារពេលព្រឹកមុនចូលបន្ទប់រៀន ស្រាប់តែមានបុរសវ័យកណ្តាលម្នាក់ដែលមានផ្ទះនៅក្បែរសាលារៀននេះ នៅសុខៗ កើតអាការៈខុសប្រក្រតី ក៏ទាញកាំបិតកាប់អំពៅមកដេញកាប់គ្រូ និងសិស្សក្នុងបរិវេណសាលារៀន ។

បុរសនេះបានដេញកាប់គ្រូ និងកូនសិស្សមិនរើសមុខ ហើយបណ្តាលឱ្យគ្រូ និងកូនសិស្សភ័យស្លន់ស្លោរត់ជាន់ជើងគ្នាទៅពួនក្នុងបន្ទប់រៀនដើម្បីគេចពីសេចក្តីស្លា.ប់ ។ ហេតុការណ៍នេះបានបណ្តាលឱ្យគ្រូបង្រៀនម្នាក់រងរបួ.សតិចតួច ខណៈកូនសិស្សបានរត់ចូលទៅពួនក្នុងបន្ទប់រៀនទាន់ពេលវេលា ហើយពួកគេមិនបានរងរបួ.សទេ ។ ក្រោយមក បុរសនេះបានជិះម៉ូតូចេញពីសាលារៀន និងទៅសម្ងំពួនក្នុងផ្ទះរបស់ខ្លួននៅមុខសាលារៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0oOvmgsor3OtuTqjqRpkekNEPYj3xW2H36EQVS4VQGwzxyaxaNVPcFFi077DNv3NcRcSA3IH3iXqNFsHBuxbhIZZOiUZFwRIic8uVCalPmFdtzsg7E9c5rnhw4Wz-1W696BVdEPDez__JfOnJ1tWa9TyT6PX0rWYIqjbaIFC2oDiHQpSGt2a5ry8rKug/s644/photo_2023-11-23_09-13-17.jpg

កងកម្លាំងប៉ូលិស, ភ្នាក់ងារសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ ក៏បាននាំគ្នាទៅបញ្ចុះបញ្ចូលបុរសបង្កហេតុនេះ ដោយចំណាយពេលអស់ជាង១ម៉ោង ទើបអាចចាប់ខ្លួនបុរសនេះបាន និងបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ។ បុរសនេះសារភាពថា ខ្លួនឈ្មោះ រឺងរីត អាយុ៣៧ឆ្នាំ ប៉ុន្តែមិនព្រមប្រាប់ពីមូលហេតុទៅអុកឡុកនៅសាលារៀនទេ គ្រាន់តែប្រាប់ថា ធ្លាប់កើតជំងឺផ្លូវចិត្តពីមុនមក ។

លោកគ្រូ ថាវ៉ាត់ បានរងរបួសក្នុងហេតុការណ៍នេះរៀបរាប់ថា នៅពេលជនបង្កហេតុរត់សំដៅមករកគាត់ គឺមានកូនសិស្ស២នាក់នៅក្បែរដែរ ទើបគាត់សម្រេចចិត្តឱ្យសិស្សឈរនៅខាងក្រោយខ្នង ហើយពេលងាកមកវិញឃើញថា ជនបង្កហេតុបានយកកាំបិតកាប់មកលើគាត់ ។ ពេលនោះ គាត់គេចខ្លួនទាន់ ទើបបណ្តាលឱ្យរងរបួ.សតិចតួច ។ បន្ទាប់មក គាត់ក៏បានតទល់ជាមួយជននេះអស់មួយសន្ទុះធំ មុនពេលជននេះរត់គេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8S5COVtfL0rYDdYnolJqb3rsCFilJ3jvkgFLENDVSTNwflJXWHenfH4LOiTrDh08_buQH7uKEtaxZ9sr3qvIhhN7opEfWLx6dUefVTJYylrUjphmsm2Go-Vfabiiz3adNP1haUHhgSjwJ_iWyMG7fC46vk3B7la1lw8YAO38PTbOlR0o2C9W19gpnqd8/s644/photo_2023-11-23_09-13-13.jpg

ទោះយ៉ាងណា ក្រោយហេតុការណ៍នេះកើតឡើង ពលរដ្ឋរស់នៅក្នុងតំបន់បានផ្តាំផ្ញើទៅកាន់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់កុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ។ ចំណែកគ្រួសារណាដែលមានអ្នកជំងឺផ្លូវចិត្ត ត្រូវថែទាំពួកគេឱ្យបានដិតដល់ ឬឱ្យលេបថ្នាំជាប្រចាំ ឬគួរព្យាបាលអ្នកជំងឺផ្លូវចិត្តឱ្យជាដាច់ មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់មកផ្ទះវិញ និងមករស់នៅជាមួយមនុស្សក្នុងទីប្រជុំជន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisjzaXaUJZuce6neb3GkDrlty8RPWoxFl1zC6j5qR1Zj0niFntkVSI101k_Ia5YU32omb_rn8BKmTvumc93ZuQPZdwLSMJ8tLFy89gNJQAdXy8psmj0XeUKwY6EXcO7m3WhzWC7A4UNCX33K8SOt42M3nvAI4FY2FzQ9g2XxHwU6OrnuRUKCQWe-bEq8s/s1280/photo_2023-11-23_09-13-11.jpg