ជប៉ុន៖ បុគ្គលិករោងចក្រសំរាមមួយនៅក្នុងទីក្រុង Fukuyama ខេត្ត Hiroshima ប្រទេសជប៉ុន បានរកឃើញក្រដាសប្រាក់ជាង ៣០០ សន្លឹកដែលមានតម្លៃសរុប ៤ លានយ៉េន (ប្រមាណ ២៧,០០០ ដុល្លារអាមេរិក) ពេលកំពុងផ្ទុកសំរាមដាក់លើឡានដឹកទំនិញ។
យោងតាមគេហទំព័រ News On Japan ដែលបានរាយការណ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ក្រដាសប្រាក់នេះត្រូវបានគេរកឃើញនៅម៉ោងប្រហែល ៣ និង ៣០ នាទីរសៀល ដែលលាយឡំជាមួយកាកសំណល់មិនអាចដុតបាន រួមមានក្រដាសប្រាក់ ៣៨៣ ម៉ឺនយ៉េន និងក្រដាសប្រាក់រហែក ១៧ សន្លឹក ដែលមានតម្លៃសរុបចំនួន ៤ លានយ៉េន (ប្រមាណ ២៧,០០០ ដុល្លារអាមេរិក) ពីគំនរសំរាម។
ការរកឃើញទាំងនេះ ត្រូវបានរាយការណ៍ភ្លាមៗទៅប៉ូលីសថាជាទ្រព្យសម្បត្តិដែលបានបាត់បង់។ មន្ត្រីម្នាក់បាននិយាយថា រោងចក្រសំរាមក្នុងទីក្រុងនេះ ពេលខ្លះបានរកឃើញកាបូបដែលមានកាក់ និងរបស់របរផ្សេងទៀត ប៉ុន្តែ “មិនដែលរកឃើញក្រដាសប្រាក់ច្រើនបែបនេះនោះទេ”។ បច្ចុប្បន្ន ប៉ូលីសក្នុងទីក្រុង Fukuyma ខាងកើតកំពុងធ្វើការស្វែងរកម្ចាស់ក្រដាសប្រាក់នេះ បើតាមបទប្បញ្ញត្តិ បើមន្ត្រីរកមិនឃើញម្ចាស់ក្នុងរយៈពេលបីខែទេ អ្នកដែលរកឃើញលុយនោះនឹងមានសិទ្ធិកាន់កាប់។
គួរបញ្ជាក់ដែរថា ប្រទេសជប៉ុន បានកត់ត្រាករណីជាច្រើននៃការរកឃើញប្រាក់ដ៏ច្រើនក្នុងការប្រមូលសំរាម និងកន្លែងព្យាបាល។ កាលពីដើមឆ្នាំនេះ រោងចក្រមួយនៅទីក្រុង Sapporo ទីក្រុង Hokkaido បានរកឃើញប្រាក់ចំនួន ១០ លានយ៉េននៅក្នុងធុងសំរាម ខណៈដែលកំពុងតម្រៀបក្រដាសសំរាមដែលបានកែច្នៃឡើងវិញ៕
https://youtu.be/Q7843Og1qmw










