ព្រះរាជពិធីបុណ្យអុំទូក ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំគឺដើម្បីឧទ្ទិសថ្វាយដំបូងគេដល់ចម្បាំងរវាងខ្មែរនិងចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះឆ្នាំ១១៧៧ ដល់១១៨១។ ក្នុងចម្បាំងនោះកងទ័ពខ្មែរបានយកជ័យជំនះទាំងស្រុងលើកងទ័ពចាមនៅតាមផ្ទៃទឹក។No photo description available.

ដូចដែលយើងបានដឹងហើយថា នៅក្នុងចម្បាំងនីមួយៗតែងតែមានមេទ័ពមួយរូបក្នុងការដឹកនាំក្រុមដើម្បីទទួលបានជ័យជំនះ។ ដូច្នេះហើយអ្នករាំក្បាលទូកនាសម័យមុនមិនមែនជាស្រ្តីទេ ប៉ុន្តែគឺជាបុរស ព្រោះបុរសតំណាងឲ្យមេទ័ពជើងទឹកវ័យឆ្លាត ដែលអាចដឹកនាំក្រុម ក៏ដូចជាបញ្ជាកងទ័ពដើម្បីទទួលបានជ័យជំនះលើសត្រូវ។ ម៉្យាងវិញទៀត ការដែលយកបុរសធ្វើជាអ្នករាំក្បាលទូក ព្រោះពួលគេអាចមានលទ្ធភាពក្នុងការមើលគូប្រកួតរបស់ខ្លួន និងដើម្បីប្រាប់ឲ្យក្រុមកីឡាកររបស់គេឲ្យមានការប្រុងប្រយ័ត្ន ហើយអាចយកជើងធាក់ខ្សែព្រ័ត្រនៅពេលជិតផ្តាច់ព្រ័ត្រជាដើម ដែលប្រការនេះគ្រោះថា្នក់ខ្លាំងណាស់ ដូច្នេះហើយគេមិនសូវឃើញវត្តមានរបស់ស្រ្តីឡើយ។No photo description available.

ប៉ុន្តែក្រោយៗមកទៀត ក៏មានលេចនូវវត្តមានស្រ្តីជាអ្នករាំក្បាលទូកវិញម្តង។ វត្តមានរបស់ស្រ្តីនាពេលនោះគឺមានន័យថា ស្រ្តីជាភេទដែលមានឥរិយាបទន់ភ្លន់ ល្វត់ល្វន់ រូបរាងស្រឡូនស្អាត ព្រមជាមួយនឹងសម្លៀកបំពាក់ចងក្បិនយ៉ាងស្រស់ឆើតឆាយ ក្លាយជាទីគាប់ចិត្តរបស់អ្នកទស្សនា ក៏ដូចជាកម្លាំងបណ្តាចិត្តក្នុងការជំរុញឲ្យកីឡាករយកជ័យជំនះនៅក្នុងការប្រកួតផងដែរ។ ម៉្យាងវិញទៀត ស្រី្តអ្នករាំក្បាលទូកជាទូទៅ ត្រូវគេជ្រើសរើសយកស្រ្តីដែលនៅក្រមុំព្រហ្មចារី មានវ័យចន្លោះពី១៦ ទៅ១៧ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ទើបនាំនូវភ័ព្វសំណាងរបស់ទូករបស់ខ្លួន។No photo description available.គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែនិងអកអំបុក នាឆ្នាំ២០២៣ខាងមុខនេះនឹងប្រព្រឹត្តិធ្វើឡើងនូវថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា នៅតាមដងទន្លេមេគង្គ មុខបរិវេណព្រះបរមរាជវាំងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការប្រណាំងទូកសរុបចំនួន៣៣៨ទូក។ ក្រៅពីនេះ ក៏នៅមានកម្មវិធីផ្សេងទៀតដូចជា បណ្តែតប្រទីប អកអំបុក ការពិពណ៌ប្រទីបធំៗអស្ចារ្យតាមស្ថាប័ននីមួយៗ និងការបាញ់កាំជ្រួចអបអរសាទរផងដែរ៕No photo description available.