បរទេស៖ ស្ត្រីជនជាតិនីហ្សេរីយ៉ាម្នាក់ឈ្មោះ Helen Williams បានចំណាយពេល ១១ ថ្ងៃ ដើម្បីបង្កើតសក់ពាក់ប្រវែង ៣៥១ ម៉ែត្រដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាសក់ពាក់វែងជាងគេបំផុតលើពិភពលោក។
យោងតាមប្រភពព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា Helen Williams គឺជាជាងធ្វើសក់ពាក់នៅទីក្រុង Lagos ប្រទេសនីហ្សេ។ នាងបានចំណាយពេល ១១ ថ្ងៃ និងប្រាក់ចំនួន ២,៥០០ ដុល្លារអាមេរិក ក្នុងការស្វែងរកសម្ភារៈសម្រាប់ធ្វើម៉ូតសក់យក្សនេះ ដោយនាងបានប្រើស្ព្រាយបាញ់សក់ ១២ កំប៉ុង, កាវសក់ ៣៥ បំពង់, និងឈុតសក់ ៦.២៥០។_1699980954.jpeg)
Helen Williams បាននិយាយថា ការធ្វើម៉ូតសក់យក្សនេះគឺមិនមែនជារឿងងាយស្រួលនោះទេ។ Williams ក៏បានបន្តទៀតថា ក្រៅពីការលំបាកក្នុងការស្វែងរកគ្រឿងផ្សំ នាងក៏ធ្លាប់ចង់បោះបង់ម្តងម្កាលផងដែលព្រោះនាងហត់ខ្លាំងណាស់ ប៉ុន្តែអរគុណចំពោះការលើកទឹកចិត្តពីមិត្តភ័ក្តិ និងក្រុមគ្រួសាររបស់នាង ទើបនាងបានតស៊ូក្នុងការបញ្ចប់ការងាររបស់នាងដោយជោគជ័យ។ដូច្នេះ បញ្ហាប្រឈមមួយទៀតដែល Helen Williams ជួបប្រទះនោះគឺការស្វែងរកកន្លែងវែងគ្រប់គ្រាន់ដើម្បីដាក់សក់ត្រង់សម្រាប់ការវាស់វែងត្រឹមត្រូវ។ ប៉ុន្តែមិនមានទីតាំងសមរម្យនោះឡើយ សូម្បីតែពហុកីឡាដ្ឋាន ដែលជាហេតុបង្ខំឱ្យនាងបានដាក់សក់ពាក់នោះនៅជាប់ផ្លូវ Lagos-Abeokuta ដែលជាផ្លូវវែងបំផុតតភ្ជាប់ទីក្រុង Lagos និង Abeokuta ។
ការទទួលបានងារជាម្ចាស់សក់ពាក់វែងជាងគេលើពិភពលោកដែលទទួលស្គាល់ដោយ Guinness World Records បានធ្វើឱ្យ Helen Williams និងគ្រួសារ មិត្តភក្តិរបស់នាងសប្បាយចិត្តយ៉ាងខ្លាំង។ Helen Williams បាននិយាយថា “នាងមិនដែលរំពឹងថានឹងបានបង្ហាញខ្លួននៅលើសៀវភៅ Guinness Book of Records នោះទេ ហេតុនេះហើយ សមិទ្ធិផលនេះគឺជារឿងដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានចំពោះនាង។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នសក់ពាក់ដែរវែងជាងគេនោះ ត្រូវបានរក្សាទុកនៅក្នុងការិយាល័យរបស់ Helen Williams តែម្តង ដូច្នេះមនុស្សគ្រប់គ្នាអាចចូលមកមើលបានដោយសេរី៕










