ភាគច្រើននៃមនុស្សដែលកំពុងតែជួបរឿងឈឺចាប់ ក្នុងបញ្ហាអ្វីមួយ មិនថាការលំបាកក្នុងជីវិត ស្នេហា ការងារ និងបញ្ហាហិរញ្ញវត្ថុជាដើម។ មានមនុស្សខ្លះ គឺមិនអាចបំបែកខ្លួនរបស់គាត់ចេញពីបញ្ហាទាំងនោះបានឡើយ ឬពេលខ្លះអាចគេចវេសក៏មាន នឹងបែបជាទៅគិតរឿងមិនល្អជាច្រើន ដែលធ្វើឱ្យខ្លួនឯងកាន់តែលង់ទៅក្នុងការឈឺចាប់បន្ថែមទៀត។ ដូច្នេះដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខប្រកបដោយសន្តិភាព និងភាពសុខសាន្តគឺមានវិធីងាយៗដូចជា៖

១.កុំគ្រប់គ្រងអ្នកដទៃ៖ ប្រសិនបើអ្នកមិនចង់គ្រប់គ្រងអ្នកដទៃវាជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការរស់នៅដោយសុខសាន្ត។ កាលណាដែលអ្នកព្យាយាមគ្រប់គ្រងអ្នកដ៏ទៃ គឺព្យាយាមផ្អែកលើតម្រូវការ និងការពិតរបស់អ្នកលើអ្នកដទៃ ដូច្នេះការគ្រប់គ្រងទំនាក់ទំនងរបស់អ្នកនឹងធ្វើឱ្យអ្នកមានជម្លោះជាមួយមនុស្សផ្សេងទៀត។How to manage a team when you don't have the authority to fire anyone -  Anchorage Daily News

២.ស្វែងរកសន្តិភាពផ្លូវចិត្ត៖ ការស្វែងរកសន្តិភាពផ្លូវចិត្តគឺជារឿងចាំបាច់សម្រាប់ការរស់នៅប្រកបដោយសន្តិភាព។ ដូច្នេះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ អ្នកគួរចំណាយពេល ១០ នាទីនៅក្នុងកន្លែងស្ងប់ស្ងាត់ ដូចជានៅក្រោមដើមឈើដែលមានម្លប់ ឬនៅក្នុងឧទ្យាន និងកន្លែងណាមួយដែលអ្នកអាចអង្គុយស្ងៀមស្ងាត់បាន។ កាលណាដែលអ្នកព្យាយាមបំពេញជីវិតរបស់អ្នកជាមួយនឹងទ្រព្យសម្បត្តិសម្ភារៈ ឬកែលម្អខ្លួនអ្នកដោយការឡើងជណ្តើរសង្គមនឹងធ្វើឱ្យអ្នកមិនសប្បាយចិត្តជារៀងរហូត។Habits that lead to a peaceful life - SuccessYeti

៣. បើកចិត្តទូលាយចំពោះយោបល់របស់អ្នកដទៃ៖ ការប្រកាន់ខ្ជាប់នូវជំនឿ និងគំនិតរបស់អ្នកដោយមិនគិតពីទស្សនៈរបស់អ្នកដទៃ នឹងនាំឱ្យអ្នករស់នៅក្នុងជីវិតដែលគ្មានសន្តិភាព។ វិធីសាស្រ្តនេះក៏អាចនាំអ្នកចូលទៅក្នុងជម្លោះយ៉ាងងាយស្រួល នៅពេលដែលអ្នកដទៃមិនយល់ស្របនឹងគំនិតរបស់អ្នក។ ដូច្នេះចូលអ្នកបើកចំហរចំពោះមតិកែលម្អ និងសុខចិត្តពិនិត្យឡើងវិញនូវការយល់ដឹងរបស់អ្នក ក៏ដូចជារស់នៅដោយសុខដុមរមនាជាមួយមនុស្សជុំវិញខ្លួន។The Power of Leading with an Open Mind - Random Acts Of Leadership ™

៤.អត់ទោសជំនួសឱ្យការសងសឹក៖ ការអភ័យទោសជំនួសឱ្យការសងសឹកគឺចាំបាច់សម្រាប់ការរស់នៅប្រកបដោយសន្តិភាព។ ការអភ័យទោសក៏អាចជួយអ្នកឱ្យរស់នៅក្នុងបច្ចុប្បន្នកាល សម្លឹងឆ្ពោះទៅមុខ ហើយក៏ជាជ័យជំនះចុងក្រោយ ព្រោះវាជួយឱ្យអ្នករីករាយនឹងជីវិតម្ដងទៀត ដោយធ្វើឱ្យស្របនឹងអតីតកាល៕Forgiveness – Living Room Conversations