ពិតណាស់ សកម្មភាព និងពាក្យសម្ដីរបស់ឪពុកម្តាយអាចជាមូលហេតុមួយដែលធ្វើឱ្យកូនកាន់តែអសមត្ថភាព។ ម្យ៉ាងវិញទៀតឪពុកម្តាយមួយចំនួនក៏តែងតែយល់ខុសចំពោះកូននូវទម្លាប់អាកប្បកិរិយាខ្លះៗ ដែលប្រៀបដូចជាការចងខ្សែសង្វាក់កូនដោយអចេតនា ក៏ដូចជាធ្វើឱ្យពួកគេធំធាត់ដោយការភ័យខ្លាច និងបាត់បង់សមត្ថភាព។ ដូច្នេះខាងក្រោមនេះគឺជារបៀបចិញ្ចឹមកូនដែលឪពុកម្តាយតែងតែយល់ខុស៖
១.បង្ខំកូនឱ្យសិក្សាមុនអាយុ៖ ជាការពិត ឪពុកម្តាយជាច្រើន តែងតែបង្ខំកូនឱ្យសិក្សា ឬបង្រៀនពួកគេមុនអាយុ ដោយសារតែមិនចង់ឱ្យយកូនខ្លួនអន់ជាងមិត្តភ័ក្តិជាដើម។ សម្រាប់កុមារ ប្រសិនបើចំណេះដឹងត្រូវបានចែកចាយលឿនពេក វានឹងធ្វើឱ្យពួកគេចុះខ្សោយបន្តិចម្តងៗ ក៏ដូចជាធ្វើឱ្យពួកគេធុញទ្រាន់ជាមួយការរៀនសូត្រ ដែលមិនមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេឡើយ។ ដូច្នេះ ក្នុងនាមជាឪពុកម្តាយ គួរតែផ្តោតលើការរៀនសូត្របំផុសគំនិត ជាជាងការដេញតាមភាពជោគជ័យ ឬបរាជ័យ។
២.ឪពុកម្តាយមិនមានទម្លាប់អានសៀវភៅទេ ដោយឱ្យកូនអានសៀវភៅម្នាក់ឯង៖ ឪពុកម្តាយដែលមិនមានទម្លាប់អាននឹងពឹងផ្អែកតែលើសភាវគតិអប់រំកូនប៉ុណ្ណោះ ដែលវាមិនល្អសម្រាប់ការលូតលាស់របស់កុមារនោះទេ។ ការអានសៀវភៅជាមួយកូនរបស់អ្នក គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់កូនៗក្នុងការបង្ហាញចំណេះដឹងក្រៅវិសាលភាពនៃការបង្រៀននៅសាលា។ នេះក៏ជួយឱ្យកុមារអភិវឌ្ឍចំណេះដឹងចម្រុះ និងបណ្តុះបណ្តាលការគិតប្រកបដោយការរិះគន់។
៣.ក្មេងដែលលេងច្រើនក្នុងពេលរៀន៖ ឪពុកម្តាយជាច្រើនតែងមានការភ័ន្តច្រឡំ ដោយគិតថាកូនរបស់ពួកគេលេងខណៈពេលដែលកុមារផ្សេងទៀតកំពុងសិក្សា គឺធ្វើឱ្យ ចំណេះដឹងរវាងកុមារទាំងនោះនឹងពង្រីកកាន់តែច្រើនឡើង ខណៈដែលកូនខ្លួនឯងកាន់តែខ្សោយ។ ប៉ុន្តែតាមពិតទៅ ការលេងគឺជាការរៀន ក្មេងៗដែលចេះលេង ជាទូទៅមានសំណាងណាស់ ដូច្នេះអ្វីដែលមនុស្សពេញវ័យត្រូវធ្វើគឺមិនត្រូវហាមឃាត់កូនរបស់ពួកគេឱ្យឈប់លេងនោះទេ ប៉ុន្តែត្រូវមានតុល្យភាពរវាងការរៀន និងការលេងរបស់កុមារ ដោយបង្កើតលក្ខខណ្ឌដើម្បីជួយកុមារបញ្ចេញសម្ពាធ និងបំបាត់អារម្មណ៍ដែលមិនចាំបាច់។
៤.ប្រើអំពើហឹង្សាផ្លូវកាយ ឬពាក្យសម្ដីលើកុមារ៖ ឪពុកម្តាយជាច្រើនតែងតែធ្វើបាបកូនដោយអចេតនា និងចេតនា ឬប្រើពាក្យសំដីមិនគប្បី ហើយគិតថាធ្វើបែបនេះគឺល្អសម្រាប់កុមារ។ ប៉ុន្តែទង្វើទាំងនេះ គឺបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវកាយ និងផ្លូវចិត្តកុមារ។ កុមារតែងតែមានអារម្មណ៍ភ័យខ្លាច ហើយត្រូវនៅស្ងៀម ព្រោះពួកគេខ្សោយទាំងភាសា និងថាមពល បន្ទាប់មកពួកគេនឹងក្លាយជាមនុស្សបិទជិត គិតទុកជាមុន មិនចង់ជឿនរណាម្នាក់ អាចមានបញ្ហាអាកប្បកិរិយា និងភាសា ហើយសូម្បីតែបញ្ហាសរសៃប្រសាទក៏លេចឡើងផងដែរ។:max_bytes(150000):strip_icc()/482187051-56a258623df78cf7727492b4.jpg)
៥.ឪពុកម្តាយចូលគេងយឺត កូនក៏ចូលគេងយឺតដែរ៖ ពេលខ្លះឪពុកម្តាយគ្មានជម្រើសអ្វីក្រៅតែពីការចូលគេងយឺត ដោយសារសម្ពាធក្នុងជីវិត ដែលនេះអាចធ្វើឱ្យកុមារងាយនឹងចម្លងតាម។ ដូច្នេះ ឪពុកម្តាយគួរតែបង្កើតទម្លាប់ចូលគេងលឿនជាមួយកូនមិនត្រឹមតែជួយឱ្យពួកគេឆ្លាតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពរបស់ពួកគេផងដែរ៕










