ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី១០ខែវិច្ឆិកានេះ តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញនៃកម្ពុជាបាននិយាយថា ពាណិជ្ជកម្មកម្ពុជា-ចិន នៅតែមានសភាពរឹងមាំ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារកាលពីពេលកន្លងទៅនេះ កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀង២ជាមួយគ្នា គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ Regional Comprehensive Economic Partnership និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន Cambodia-China Free Trade Agreement។Japan loans Cambodia over $300 million to expand Sihanoukville deep-sea port  | Phnom Penh Post

បើតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មទំនិញរវាងកម្ពុជានិងចិនបានកើនឡើងដល់១០ពាន់លានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ កើនឡើង៤,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាវិញ មានតម្លៃ 38.66 ពាន់លានដុល្លារក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ 3.1ភាគរយពី 39.9 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរបាយការណ៍ក៏បានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន។មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមើលឃើញថា​  កម្ពុជានឹងទទួលផលចំណេញច្រើនពី​កិច្ចព្រមព្រៀងជាមួយចិន - ក្រសួងព័ត៌មាន

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងនៃប្រទេសយើងទាំង២ បានផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មយ៉ាងពិតប្រាកដ។ លោកបានបន្តថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ធ្វើឲ្យការនាំចេញផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ប្រទេសចិន ដែលទទួលបាននូវពន្ធអនុគ្រោះជាច្រើន។ លោកក៏បានបន្តថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ការនាំចេញផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដូចជា អង្ករ ចេកលឿង ស្វាយ វែង និងម្រេច ជាដើម។លោកបណ្ឌិត គិន ភា ៖ រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ  គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចា - Rasmei Kampuchea Daily

រីឯលោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ស្របដែរថា តាមរយៈកិច្ចព្រមព្រៀងទាំង២ខាងលើ បានធ្វើឲ្យមានសន្ទុះយ៉ាងខ្លាំងរវាងពាណិជ្ជកម្មកម្ពុជា-ចិន បើទោះបីជាមានភាពមិនប្រាកដប្រជានិងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ ។ ទាំងនេះវាបានសបញ្ចាក់ឲ្យឃើញពីភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ខណៈកំពុងមានការបើកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ លោកបានបន្ថែមថា តាមរយៈគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» (BRI) របស់ចិន ដែលបានសម្រេចជោគជ័យនៅកម្ពុជារួចរាល់ហើយដែរ គឺតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសចិន និងពិភពលោកទាំងមូលផងដែរ។

លោកសំ សឿន អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។ ម៉្យាងវិញទៀត តាមកិច្ចព្រមព្រៀងជាដៃគូរសេដ្ឋកិច្ចនៅក្នុងតំបន់ បានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពភ័ស្តុភារ ដែលនាំកម្ពុជាបានក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ និងធុរកិច្ច ដែលកំពុងស្វែងរកពង្រីកវត្តមានរបស់ពួកគេនៅក្នុងតំបន់។ ការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីបានធ្វើឱ្យសេដ្ឋកិច្ចចម្រុះមានកាន់តែច្រើននៅកម្ពុជា និងបានជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យថាមពល ទូរគមនាគមន៍ ហិរញ្ញវត្ថុ ភស្តុភារ ទេសចរណ៍ និងកសិកម្មផងដែរ៕ Cambodia revival hinges on Chinese tourists - Asia TimesXinhua