បន្ទាប់ពីដឹងដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ មានអាការៈសុខភាពមិនសូវល្អដោយសារតែជំងឺសួត និងជំងឺទឹកនោមផ្អែមតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរសុខទុក្ខដោយផ្ទាល់នៅផ្ទះលោកតាគង់ ណៃ ស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ដូចមហាជនជ្រាបមកហើយថាចុងក្រោយនេះសុខភាពរបស់លោកតា គង់ ណៃ ពុំសូវជាល្អនោះទេដោយសារតែជំងឺទឹកផ្អែមនោមផ្អែមរបស់លោកតារើឡើងដែលធ្វើឱ្យសុខភាពកាន់តែខ្សោយ ឯស្មារតីរបស់លោកវិញក៏វង្វេងផងដែរ។ ដោយដឹងដំណឹងអាការៈសុខភាពព្រឹទ្ធាចារ្យ គង់ ណៃ មិនសូវល្អតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរទុក្ខលោកតា គង់ ណៃ ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh81QbFZbOSqbtwurzI6GzJgFYrnu-f3_I3nrdr2zzTmQk96f5JGm9jdIzOUBzV3l0v5kJ0PA1S-cRvtb3E4AcpIfIbmC80BPW7EmuelWo8gwtt_sFhhwBM_eqIebLc-blvPNetwUqauGqlFEDJbfJUgWOzdtWiPhT04Sx3-BLk46d8czcZeSpxB9E4UpE/s1280/312831154_198444779248611_3043077343046770988_n.jpg

តាមការបង្ហោះរបស់លោក គង់ សម័យ ដែលត្រូវជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរអមជាមួយរូបភាពមួយសន្លឹកថា«អរគុណប្អូនប្រុសអាយដល វណ្ណដា ដែលបានមកសួរសុខទុក្ខ លោកពុក គង់ ណៃ»។ បើតាមរូបភាពដែលបង្ហោះនោះឃើញថាសុខភាពរបស់លោកតា គង់ ណៃ ហាក់ល្អប្រសើរជាងមុនបន្តិចហើយបន្ទាប់ពីបណ្តោងសេរ៉ូមនៅស្រុកកំណើត។

បើតាមការបញ្ជាក់កូនប្រុសរបស់លោកតា គង់ ណៃ បានប្រាប់អ្នកសារព័ត៌មានថាជាប្រចាំរៀងរាល់២ខែម្តងគឺត្រូវឡើងមកមន្ទីរពេទ្យរុស្សីដើម្បីទទួលថ្នាំព្យាបាលដោយកាលពីមុន១ខែម្តងដោយសារតែធ្វើដំណើរឆ្ងាយគ្រូពេទ្យសម្រេចឱ្យមក២ខែម្តងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_vkg6BXIL5V9nHoGTSs3dO6Dyq0y053IKSCv9hA1AgVxaEpknnFASH8JGQzyYB7_KY-3GJysLOsR4SQ4gbfUMKFpDDKS1bUGseTXK591O6R5sTfmhAyaWFdaMUIkZZxYbAFV_vl179EWsAI-ngGf8xiC_DRz8ObwUwWF0NMeoX2S7FpCCPV8E3_DNCwA/s2048/400012013_1087550945986805_1185456315826793924_n.jpg

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៨ឆ្នាំ។ លោកតាបានសាងភាពល្បីរន្ទឺយ៉ាងខ្លាំងជាមួយតារាចម្រៀង វណ្ណដា ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «Time To Rise» ត្រឹមរយៈពេលជាង២ឆ្នាំមកនេះមានអ្នកទស្សនាជាង១១៧លានដងនៅលើឆាណែលយូធូបជាមួយ subtitle រហូតដល់ចំនួន១២ភាសា។

លោកតា គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmmxfi5YJoDK-EGRplv42WF8YT5nRqBOxuGCOvo8cgUjG2puYIUi0unTWNAthvs2jkoZuK_7Dbz3HW3kLiXJS_EmWWF5VTNlVcmqzpFb1_kITBhqThizLx-iYQ0a3LEen_5dVxK_oH6UytJ8JWIUjYH-kZFJTvx6ly-8bmfZ9wWgebo34Rd4k7uOJBBbM/s2048/image_2023-11-07_13-31-20.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrODsh6I1RoGHK1-xjknLx22OC5R_HkpbIkWgUM2QpUkuRjplqYCgrfxg7JrQncKPf7SniEJdYHXsKUkNZqL2OQFyLdGZ2NvzMgtYrlVKiiJ9exel4FNe5i90ytKIEav8op3l-p9dBU0zVdNeBEupB1U_vU2CrBn9h0gCMzq6wO5T8W21cLRYjO5X1Jo/s1280/400243251_6638592559523185_7059652282520288822_n.jpg