ប្រទេសថៃ ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានថៃបានចុះមកកាន់តំបន់បានតាក្លាង ស្រុកថាទូម ខេត្តសុរិន្ទ ប្រទេសថៃ ដើម្បីសាកសួរពីករណីពលរដ្ឋថៃរិះគន់ថា មិនសមរម្យ ដោយសារហ្មដំរីបានយកភ្លើងមកបំពាក់នៅលើខ្នងដំរី សម្រាប់ចូលរួមក្នុងពិធីដង្ហែរក្បួនបុណ្យកឋិន ។ ការចុះមកសាកសួរហ្មដំរីនៅខេត្តសុរិន្ទ ក្រោយពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងថា ពួកគេបារម្ភពីផលប៉ះពាល់សុខភាពដំរីរយៈពេលយូរ ដោយសារម្ចាស់បានបំពាក់ភ្លើងនៅលើខ្លួនរបស់វា តាមប្រទេសស្រីលង្ការ ។

ប៉ុន្តែហ្មដំរី បាននិយាយមកកាន់សារព័ត៌មានថា ការយកដំរីមកតុបតែងលម្អ និងបំពាក់ភ្លើងនៅលើខ្នង គឺវាមិនក្តៅខ្លាំងពេកទេ ។ ភ្លើងនេះមានកម្លាំងខ្សោយ និងមានក្រណាត់ទ្រាប់ពីលើស្បែកដំរីផងដែរ ហើយបើវាក្តៅខ្លាំង វានឹងបក់កន្ទុយទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZiSGc8BlH-0k69FxQNKmeeLbIuR8Ea_MH2SVje_suIuD-o7t5h4gFMJGcYdR0woJUtCDYHUXbUgzgC8IOsH-Jetg2a-r9KGkwImAX8V2CG0Agn2UmRc65U65nZNtdp8aBn0qtb7SFyQb9X7HrbMQTl61ZqP2lBfwi1ekA9j15uoJbsMnxGm9HiPjEk_0/s1280/photo_2023-11-10_15-09-41.jpg

ហ្មដំរី បន្តទៀតថា ចំណែកថ្នាំពណ៌ដែលខ្លួនយកមកលាបនៅលើខ្លួនដំរីនេះ គឺវាមិនប៉ះពាល់ដល់ស្បែកដំរីនោះទេ ។ ចុងក្រោយ ហ្មដំរីបញ្ជាក់ថា ហ្មដំរីគ្រប់រូបបានស្រឡាញ់ដំរី ដូចជាកូនម្នាក់របស់ខ្លួនអីចឹងដែរ ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះរូបភាពដំរីនៅខេត្តសុរិន្ទ ព្រមទាំងសរសេរថា ៖ «ដំរីសុរិន្ទចាប់ផ្តើមគ្របក្រណាត់ និងបំពាក់ភ្លើងនៅលើខ្លួនតាមប្រទេសស្រីលង្កាដែរហើយ ខណៈវាឈឺចុកចាប់ និងចង់ឱ្យគេជួយសង្គ្រោះវា ប៉ុន្តែហ្មដំរីមួយចំនួនមិនគិតអ្វីទេ ហើយធ្វើតាមគេ ។ គួរតែបំពាក់ភ្លើងនៅលើខ្លួនប្រាណ, ក្បាល និងត្រចៀករបស់ហ្មដំរីវិញ តើល្អទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq2_z-kKuDeyv4UdzqgHYnDDUfGnJLa3n4WIsWDgusl1o6TUEJ-4YXTTAGG5RKeWgN41jLAbmEk_5Yw4czDq2ZBEYFpucrakTjNmXfXPWMdt4rQ1PceGVfH4mZNLX7D2kuKnM8sI2mi5NIn9TdAdpn9MA773I_qvZp1Rx_oe-01DW5L8bfuI7Nxe77cOI/s1280/photo_2023-11-10_15-09-43.jpg

ចំណែកពលរដ្ឋថៃម្នាក់ទៀតនិយាយថា ៖ «មិនគួរធ្វើបែបនេះទេ ព្រោះដំរីមានភាពស្រស់ស្អាតរបស់វាស្រាប់ហើយ ។ អ្នកយកក្រណាត់គ្របក្បាលរបស់អ្នកទៅ មិនបាច់គ្របដំរីទេ ។ គេត្រូវការមើលដំរី ហើយគេមិនចង់មើលក្រណាត់ទេ» ។ រីឯពលរដ្ឋថៃម្នាក់ទៀតនិយាយថា ៖ «ការបំពាក់ភ្លើងនៅលើដំរី មិនគួរធ្វើទេ គ្រាន់តែស្លៀកពាក់បិទបាំងឱ្យវា ក៏ស្រស់ស្អាតហើយ» ៕ ប្រភព ៖ Thai PBS News