បរទេស៖ ក្រុមហ៊ុន Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃត្រឹមតែ ២៥,០០០ អឺរ៉ូ (ប្រមាណ ២៦,០០០ ដុល្លារអាមេរិក) ពីរោងចក្រក្នុងប្រទេសអាឡឺម៉ង់នៃទីក្រុងប៊ែរឡាំង។ នេះបើតាមប្រភពព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។
បច្ចុប្បន្ននេះ តម្លៃជាមធ្យមនៃរថយន្តអគ្គិសនីនៅអឺរ៉ុបភាគច្រើនជាង ៦៥,០០០ អឺរ៉ូ (ប្រមាណជាង ៦៩,០០០ ដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO Dynamics ។ រីឯរថយន្ត Tesla នៅក្នុងប្រទេសចិនវិញមានតម្លៃជាមធ្យម ៣១,០០០ យន់ (ប្រមាណ ៤២,០០០ ដុល្លារអាមេរិក)។![]()
ដូច្នេះ Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតក្នុងទីផ្សារពិភពលោក ដើម្បីឱ្យសមស្របនឹងបរិយាកាសសង្គម ក៏ដូចជាបំពេញតាមតម្រូវការរបស់ទីផ្សារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Tesla មិនទាន់បានបញ្ជាក់ពីតារាងពេលវេលាច្បាស់លាស់នៅឡើយទេ ក្នុងការផលិតរថយន្តអគ្គីសនីដែលតម្លៃ ២៦,០០០ ដុល្លារអាមេរិកនេះ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Tesla របស់លោក Elon Musk មានគម្រោងផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតក្នុងទីផ្សារពិភពលោកតាំងពីឆ្នាំ ២០២២ មកម្លេះប៉ុន្តែមិនទាន់ឃើញបានអនុវត្តជំនាញបច្ចេកវិទ្យានៅឡើយទេ ហើយបន្ទាប់មកក៏បានបញ្ឈប់ផែនការនេះរហូតមកដល់ពេលបច្ចុប្បន្ន៕










