បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ពេលនេះបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ។

ក្រោយពីសេចក្តីសម្រេចចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន ៥ ,៦៤៨,៣៧៦ដុល្លារ ដោយមានអតិថិជន ៤៥៨នាក់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

ក្រុមហ៊ុនបុរីពិភពថ្មី បានឱ្យដឹងថា ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖

១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។

៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmLxoSrOninNb13fGgxUMVNSAzx2ac9wsuoz-QqBP-K1o9Z6K7720pdIM2fmlhE9K4epSvAaxjNtbgpGnTF5EmYXPNaAHfIlgdHomUxwhOxOhX0opIiS9XU34WYIquZ_owvWL-3Gbk1UbHNPOsxTh-AF2mgPzBmNHY8pBXt_ugq4SX-y54dR6bYc3-894/s1280/photo_2023-11-08_11-19-23.jpg